ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល

2026/07/02 12:19:14 am        102

រដ្ឋមន្ត្រីរដ្ឋាភិបាលមួយ​រូបបាននិយាយកាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រជាជនលីបង់ប្រមាណ ៤០០.០០០នាក់ដែលបង្ខំ​ចិត្ត​ចាកចេញពី​ផ្ទះ​សម្បែង​​ដោយសារសង្គ្រាម បានវិលត្រឡប់ទៅភាគខាងត្បូងនៃ​ប្រទេសលីបង់វិញ ដោយរំពឹងមានអ្នកមក​តាម​ក្រោយ​បន្ថែមទៀត នៅក្នុងសប្តាហ៍ខាងមុខនេះ ដោយការ​វិល​វិញ​នេះ​កើត​មាន​ឡើង​ដោយសារភាពស្ងប់ស្ងាត់នៃជម្លោះ​រយៈពេល ៤ខែ រវាងអ៊ីស្រាអែល និងក្រុម​ហេសបូឡា​។

តែ​យ៉ាងណាក្ដី​ មនុស្សជាច្រើននៅតែមិនអាចត្រឡប់ទៅវិញបាន។ លោកស្រី Hanine El Sayed បាន​និយាយ​ថា ចាប់តាំងពីខែមីនាមក មនុស្សប្រហែល ១លាននាក់ ត្រូវបានបង្ខំឲ្យ​រត់ចេញ​ពីផ្ទះ​សម្បែង​​របស់ពួកគេ ហើយមួយចំនួនធំនៅតែស្ថិតនៅក្នុងជម្រក ឬលំនៅឋាន​បណ្តោះអាសន្ន ដោយសារតែផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ឬមិនអាចចូល​ទៅ​រស់នៅបាន។

លោកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រហែល ៤០ភាគរយនៃអ្នកដែលត្រូវបានផ្លាស់ទីលំនៅ ឥឡូវនេះបានត្រឡប់ទៅទីក្រុង និងភូមិឋាន​របស់ពួកគេវិញ។ ចំនួនមនុស្សដែលស្នាក់នៅក្នុងជម្រកសមូហភាព បានធ្លាក់ចុះយ៉ាងខ្លាំង ដោយ​មកនៅ​ត្រឹមប្រហែល ១៣.០០០នាក់ ពីចំនួន​ ៣៧.០០០នាក់។

នៅ​ពេល​ដែល​​ទី​ជម្រកមួយចំនួន នឹងនៅតែបើកសម្រាប់គ្រួសារដែលមិនអាចត្រឡប់មកវិញបាន ​កម្មវិធីជំនួយ ក្នុង​នោះ​រួមទាំងការគាំទ្រជាសាច់ប្រាក់បន្ទាន់ នឹងបន្ត។ ចំនួនជម្រកបានធ្លាក់ចុះពី ៦៩២កន្លែង​ នៅពេលវិបត្តិឡើង​ដល់កម្រិតខ្ពស់​បំផុត មកនៅ​ត្រឹម ៤៧៩​កន្លែង​ ដោយមានមជ្ឈមណ្ឌលបន្ថែមត្រូវ​បានបើកនៅទីក្រុង​ Nabatieh សម្រាប់អ្នកដែលចង់ស្នាក់នៅជិតតំបន់ផ្ទះរបស់ពួកគេ។

សម្រាប់មនុស្សជាច្រើន ការវិលត្រឡប់ទៅផ្ទះសម្បែង​វិញ មិនមានន័យថា ជា​ការវិលត្រឡប់ទៅរកជីវិតធម្មតាវិញនោះទេ។ ជារឿយៗគ្រួសារនានា កំពុងទៅ​ឃើញ​លំនៅឋាន​ដែលរង​ការ​ខូចខាត ខ្វះ​អគ្គិសនី និង​ទឹក ហើយ​អាជីវកម្ម និងជីវភាពរស់នៅត្រូវបាន​បំផ្លាញ​ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើការ ដើម្បីស្តារសេវាកម្មជាមូលដ្ឋាន និងពង្រីកជំនួយសាច់ប្រាក់ ការគាំទ្រការជួល និងកម្មវិធីការងារ។ តែ​ទោះ​ជា​យ៉ាងណានេះ​ក៏ដោយ បើទោះបីជាមានការលំបាកទាំងនេះក្ដី​ មនុស្សជាច្រើនកំពុងជ្រើសរើសការ​វិលត្រឡប់ទៅវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        146
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        187
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm