ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា

2026/07/02 12:51:34 am        138

(ភ្នំពេញ)៖ រដ្ឋាភិបាលចិន តាមរយៈ​ក្រសួងធនធានម​នុស្ស និងសន្តិសុខ​សង្គមនៃប្រទេ​សចិន បាន​ផ្តល់​សៀវភៅ «កញ្ចប់ស្តង់​ដាជាតិមុខរប​ររបស់​ប្រទេ​​សចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការ​អភិវឌ្ឍប្រ​ព័ន្ធអប់​រំប​ណ្តុះ​ប​ណ្តាលប​ច្ចេកទេ​ស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមា​នគុណភាព និងស្របតា​មតម្រូវការទីផ្សារ​ការងារ។

ពិធីប្រគ​ល់សៀវ​ភៅនេះ បានប្រព្រឹត្តទៅកា​លពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបា​តកោះពេជ្រ ក្រោមអធិបតីភាព​ ឯកឧត្តម ហេង សួរ រដ្ឋម​ន្ត្រីក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ និងឯកឧត្តម ​វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណ​​រដ្ឋប្រ​ជាមា​និត​ចិនប្រ​ចាំក​ម្ពុជា ដើម្បី​ប​ង្ហាញពីចំណងមិត្តភាពយ៉ាងស្អិតល្មួ​តរវាងកម្ពុជា-​ចិន។

សៀវភៅនេះ បានកត់ត្រា​យ៉ាងលម្អិតពី​ជំនាញ និងកា​រវាយតម្លៃមុខរប​រជាច្រើន ដោយ​ត្រូវបានបែង​ចែក​ជាប្រភេទ និង​កម្រិតជំ​នាញ​ផ្សេងៗ​គ្នា ហើយ​វាពិតជាមា​ន​សារៈសំ​ខាន់ខ្លាំងណាស់ក្នុងកា​រចូលរួមព​ង្រឹងស្តង់​ដាជាតិ​សម្រា​ប់ទីផ្សារកា​រងារនៅ​កម្ពុជា។ សៀវភៅនេះ ក៏ជាផែនទីថ្មី​សម្រា​ប់​ធ្វើ​កំណែ​ទម្រ​ង់ស៊ីជម្រៅ​​ក្នុងការអប់រំ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និងបច្ចេក​ទេស​នៅកម្ពុជា។

ជំនាញទាំង ១៦មុខជំនាញ​រួមមាន ការងារ​រៀបឥដ្ឋ, ការកែច្នៃ​និងដំឡើ​ងដែកសរ​សៃសម្រាប់​សំណង់, ការសាង​សង់ផ្លូវថ្ន​ល់, ការ​សាង​សង់​ស្ពាន និង​ផ្លូវទូ​នែល (ឬផ្លូវ​ក្រោមដី), ការកែច្នៃ​គ្រឿងបន្លាស់​ដោយម៉ាស៊ី​នហ្វ្រែស, ការកែច្នៃ​គ្រឿងបន្លា​ស់ដោយ​ម៉ាស៊ីន​ក្រឡឹង, ការដំឡើង​ប្រព័ន្ធអ៊ី​នធឺ​ណិត​, ការដំឡើង និងថែទាំបណ្តាញខ្សែកាបទូរគមនាគមន៍, ការដំឡើងនិងថែទាំជណ្តើរយន្តប្រភេទបន្ទប់យោងនិងកាំជណ្តើរ, ការដំឡើង និងថែ​ទាំ​ប្រព័​ន្ធទូរទឹកកក និងម៉ាស៊ីនត្រដាក់, កា​រថែទាំគ្រឿង​និងបរិក្ខា​រអេឡិច​ត្រូនិចក្នុងគេ​ហដ្ឋាន, ការដំឡើង​និងថែទាំអគ្គិ​សនីនិង​ប្រព័ន្ធ​អេឡិច​ត្រូ​និក, ការថែ​ទាំនិងជួសជុ​លទោចក្រ​យានយ​ន្ត(ម៉ូត), ការថែ​ទាំរថ​យន្ត, ការដំ​ឡើង និងថែទាំ​ប្រព័ន្ធទាញយក​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ និងសេ​វាកម្ម​ការ​ងារក្នុង​គេហដ្ឋា​ន(សេ​វាកម្ម​មេ​ផ្ទះ)។

ការទទួល​បា​នសៀវភៅ«កញ្ចប់​ស្តង់ដាជា​តិមុខរបររ​បស់​ប្រទេ​សចិន» មិនត្រឹមតែជា​ការពង្រឹង​ស្តង់ដាប​ណ្តុះប​ណ្តា​លជំ​នាញ​វិជ្ជាជីវៈ​នៅកម្ពុជា​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំងជា​មូលដ្ឋានសំខា​ន់ក្នុងការអភិវ​ឌ្ឍកម្មវិ​ធី​សិក្សា និងការបណ្តុះ​បណ្តាល​ដែលស្រ​បតាមតម្រូ​វ​ការរបស់​ឧស្សាហកម្ម​យា​ន​យន្ត​ថាមពលថ្មី (NEV) ដើម្បី​ឆ្លើយតបទៅនឹងត​ម្រូវការអភិវឌ្ឍឧ​ស្សាហកម្ម និងការប្រកួតប្រ​ជែងក្នុងស​ម័យបច្ចេកវិ​ទ្យា​ទំនើប។

ទន្ទឹមនឹងនេះ ស្របពេល​ទីផ្សាររថយន្តអគ្គិ​ស​នីនៅកម្ពុជាកំពុងរីកចម្រើន ស្តង់ដាទាំងនេះនឹង​ជួយរៀប​ចំកម្លាំងព​លកម្មឱ្យ​មានជំ​នាញ​គ្រប់គ្រាន់ គុណភាពខ្ពស់ និងមា​នសម​ត្ថភាព​ក្នុងការថែទាំ ជួសជុល ​និងប​ម្រើសេវាកម្ម​យានយ​ន្តអគ្គិសនី ដើម្បី​គាំទ្រដ​ល់ការអភិវឌ្ឍ​ទីផ្សាររ​ថយ​ន្ត EV នៅ​កម្ពុជា និងបង្កើន​ការប្រកួត​ប្រជែងរបស់វិ​ស័យឧស្សា​ហកម្មក្នុង​រយៈពេលវែ​ងផង​ដែរ។

សម្រាប់​សៀ​វភៅ«ស្តង់ដាជា​តិមុខរបររ​បស់ប្រទេសចិន» ត្រូវបាន​បោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិ​សុខសង្គមនៃ​ប្រទេសចិន ដែល​មា​នការចូល​រួមចងក្រងពីអ្នកជំនា​ញ​ខាងការងារនៅម​កពីស្ថាប័នរដ្ឋចិនជា​ង​ ៥០ ដោ​យផ្ដោត​សំខាន់យ៉ា​ងលម្អិតពី​ការរៀ​បចំមុខ​ជំនា​ញ និង​ការវា​យតម្លៃមុខរបរជា​ច្រើន ដោយត្រូវបានបែងចែ​កជាប្រភេទ​ទៅតាមលំដាប់លំដោយ និងកម្រិតជំនាញផ្សេ​ងៗគ្នាយ៉ាងច្បាស់លាស់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm