ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង

2026/07/02 01:28:23 am        139

(ភ្នំពេញ)៖ អនុវត្តតាមការណែ​នាំដ៏ខ្ពង់​ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋម​ន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ក្រសួងកា​រងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ អំពាវនាវដ​ល់បងប្អូនអ​តីតពល​ករខ្មែរ​ដែលបានវិល​ត្រឡប់​មក​ពីប្រ​ទេសថៃ និងប្រជាព​លរដ្ឋដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូ​មចុះ​ឈ្មោះ ដើ​ម្បីទទួលបាន​ឱកាស​ការងារសមរម្យ ខណៈប​ច្ចុប្បន្នមានតម្រូ​វការជ្រើ​សរើ​ស​បុគ្គលិក និងកម្ម​ករនិយោ​ជិតមា​ន​ជាង ៩ ម៉ឺន​កន្លែង នៅ​ទូទាំ​ង​ប្រទេស។

អ្នកនាំពាក្យក្រសួងកា​រងារ និងប​ណ្តុះ​បណ្តាលវិជ្ជាជីវៈ លោ​ក ស៊ុន មេសា នៅល្ងា​ចថ្ងៃទី១ ខែកក្កដា​នេះ បានជំរុញ​ដល់បងប្អូនអ​តីតពលករ និង​ប្រជា​ពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទា​ក់ទងទៅលេខ ១​២៩៧ ដើម្បីទ​ទួលបានឱកាសការ​ងារធ្វើបានលឿនរហ័ស។

លោកបញ្ជាក់ថា៖ «ឱកាសការ​ងារនៅកម្ពុជា​មាន​ប្រមា​ណជាង ៩​ម៉ឺនកន្លែង នេះជាពិ​សេសវិស័យ​ឧស្សាហកម្ម​ដែលកំពុងផ្តល់​ឱកាសដល់ព​លរដ្ឋ​យើង​ដែល​ពេញ​កម្លាំង បើទោះបីជា​មានបទពិសោធន៍ ឬគ្មានបទពិ​សោធន៍ឱ្យ​ចូលធ្វើការ។ ដូច​នេះ បងប្អូ​នខ្មែរយើង ឬពលករដែ​លចង់បាន​ការងា​រសូមទាក់ទង​លេ​ខទូរសព្ទ ១២៩៧ ដើម្បី​ទទួលបានកា​រងារភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពា​ក្យក្រសួ​ងការងារ ក្រើនរំលឹកឱ្យពល​រដ្ឋខ្មែរមិនត្រូវប្រថុយប្រថា​នឆ្លងដែ​នដោយខុស​ច្បាប់ទៅធ្វើ​ការនៅប្រទេ​សថៃ ខណៈប្រទេ​សទាំ​ងពីរកំពុងបន្តមា​នអរិ​ភាពតាមប​ន្ទាត់ព្រំ​ដែន។ លោកបានលើកឡើង​ពីហានិភ័យនៃការធ្វើ​ចំណាកស្រុកដោ​យខុសច្បា​ប់ដូចជាកា​ររំលោ​​ភបំ​​ពា​នពីនិ​យោជក ការមិនផ្តល់​​​អត្ថប្រ​យោជន៍​ស្រប​តា​ម​ច្បាប់ ឬការចុះ​អធិ​ការកិច្ច​ពីអាជ្ញា​ធរម្ចាស់ប្រ​ទេសដែល​នាំដ​ល់ការចាប់ខ្លួ​នជាដើ​ម​។

បើតាមលោ​ក ស៊ុន មេសា ក្រសួងកា​រងារនឹងបន្តអនុវត្តតាមការណែ​នាំរបស់រាជ​រដ្ឋាភិបាល ដោយយក​ចិត្តទុក​​ដាក់ខ្ពស់ក្នុងការស​ម្រប​សម្រួល និង​បង្ក​​លក្ខណៈងាយស្រួលដល់ពល​ករខ្មែរគ្រប់រូប ឱ្យទទួលបាន​ការងារ​សមរម្យ មានប្រាក់​ចំណូល និងរួមចំ​ណែកលើកកម្ពស់​ជីវ​ភាពគ្រួសារ និងកា​រអភិ​វឌ្ឍ​សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        76
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm