អង់គ្លេសផ្តល់ជំនួយអនុវត្តគម្រោងការពារតំបន់ទេសភាពទន្លេមេគង្គក្រោម និងអភិវឌ្ឍន៍​អេកូទេសចរណ៍

2022/04/29 11:03:13 pm        1.2 K

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបប្រតិភូមូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ ដឹកនាំដោយដោយលោកជំទាវ Tina Redshew ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារអភិវឌ្ឍន៍អេកូទេសចរណ៍ទន្លេមេគង្គក្រោម។

ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមេសានេះ ខណៈមូលនីធិការពារតំបន់ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស បានប្រកាសផ្តល់ជំនួយជាថវិកាប្រមាណជាង ១០០លានដុល្លាអាមេរិច ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍តំបន់ទេសភាពចំនួន៦ កន្លែងលើពិភពលោក ក្នុងនោះគឺមានតំបន់ទេសភាពជីវៈចម្រុះទន្លេមេគង្គក្រោមរបស់ប្រទេសកម្ពុជាមួយផងដែរ។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានថ្លែង​ជំនួប​នោះនេះថា នៅក្នុងដំណើរសិក្សាស្រាវជ្រាវរបស់ក្រុមការងារមូលនីធិការពារ​ទេសភាព​ជីវៈចម្រុះនៅតាមតំបន់ទន្លេមេគង្គក្រោមនៅក្នុងកម្ពុជា គឺមូលនីធិBLF អាចនឹងផ្តល់អាទិភាព​អនុវត្តគម្រោង​អភិវឌ្ឍន៍តំបន់ទេសភាពទន្លេមេគង្គក្រោមកម្ពុជា ចាប់ពីខេត្តកំពង់ចាម ខេត្តកណ្តាល​រហូតដល់ខេត្តព្រៃវែង តភា្ជប់ទៅភាគត្បូងប្រទេសវៀតណាម តែចំពោះគម្រោង​ជាក់ស្តែង​អនុវត្តយ៉ាងណានោះ គឺនឹងបង្ហាញអោយដឹងនៅក្នុងអំឡុងខែមិថុនាខាងមុខនេះ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានជម្រាបថា រាជរដ្ឋាភិបាល​មានគោលនយោបាយជម្រុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍កម្ពុជា គឺបានផ្តោតការគិតគូរ​ខ្លាំង​អំពីវិស័យបរិស្ថាន ទេសចរណ៍ ​ការពារធនធានធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈក្នុងវិបត្តិកូវីដ១៩ កន្លងមកនេះ តំបន់អេកូទេសចរណ៍​ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍​សហគមន៍ និងទេសចរណ៍ផ្សងព្រេង គឺបានដើរតួនាទីដ៏សំខាន់ទាក់ទាញទេសចរជាតិ​អន្តរជាតិ​ទៅទស្សនាច្រើន និងបានផ្តល់ប្រភពចំណូលច្រើនជូនសហគមន៍។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ដែរថា នៅក្នុងដំណើរការរៀបចំចងក្រងសហគមន៍អេកូទេសចរណ៍​ដែល​ទទួលបានជោគជ័យកន្លងមក ដូចជា តំបន់អេកូទេសចរណ៍នៅជីផាត នៅអារ៉ែង ជាដើម គឺបានប្រែក្លាយ​មុខរបរប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ​ពីការកាប់ព្រៃ​ បរបាញ់សត្វជាដើម ទៅជាការួមគ្នាថែរក្សាធនធានធម្មជាតិ ព្រៃឈើ ​បំរើការងារក្នុងវិស័យទេសចរណ៍ និង​ការ​ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តវិញ។

ឆ្លើយតបការជម្រាបសួរពីក្រុមការងារមូលនីធិBLF នៃស្ថានទូតអង់គ្លេសអំពីនយោបាយក្នុងការ​ជម្រុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងតួនាទីអនុវិស័យអេកូ​ទេសចរណ៍ ទេសចរណ៍ធម្មជាតិនានាទៀត ។

ឯកឧត្តម ថោង ខុន បានលើកឡើងថា ទេសចរណ៍កម្ពុជា គឺបានផ្តោតសំខាន់លើទេសចរណ៍​វប្បធម៌ និងធម្មជាតិ ដែលអភិវឌ្ឍន៍ដោយលើគោលការណ៍និរន្តភាព ហើយឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ រដ្ឋាភិបាលក៏បានបង្កើតគណកម្មាធិការជាតិគ្រប់គ្រង​អភិវឌ្ឍន៍​សហគមន៍អេកូទេសចរណ៍ ​និងបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បី​ជម្រុញពលរដ្ឋ ​និងទេសចរចូលរួមការពារបរិស្ថាន ​និងការបម្រែបម្រួលអាកាសធាតុផងដែរ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm