សហរដ្ឋអាមេរិកប្រកាសទណ្ឌកម្មស្រប​ជាមួយប្រទេសឈូងសមុទ្រ លើ​ក្រុមហេសបូឡារបស់​លីបង់

2026/07/02 01:32:18 am        50

មជ្ឈមណ្ឌលកំណត់គោលដៅហិរញ្ញប្បទានភេរវកម្ម (TFTC) ដែលរួមមានសហរដ្ឋអាមេរិក បារ៉ែន គូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាត​អារ៉ាប់រួម កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) បានប្រកាសដាក់ទណ្ឌកម្មស្រប​គ្នា​ លើស្ថាប័ន​ Al-Qard Al-Hassan, Bayt al-Mal និងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ក្រុម​ហេសបូឡា​។

ក្រសួងរតនាគារបានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីចំណាត់​ការ​នេះថា អង្គភាពចំនួន ៥ និងបុគ្គល ១៦​នាក់ ត្រូវបានដាក់ទណ្ឌកម្ម។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយក្រសួងរតនាគារ បានរៀប​រាប់​ថា៖ «បណ្តាញដែលកំណត់ដោយ TFTC នៅថ្ងៃនេះ គំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ សន្តិសុខអន្តរជាតិ ផលប្រយោជន៍ទៅវិញទៅមក និងពាណិជ្ជកម្មសកល។ តាមរយៈការរឹតបន្តឹង​ការទទួលបានមូលនិធិរបស់ក្រុម​ហេសបូឡា សមាជិក TFTC កំពុងធ្វើការ ដើម្បីការពារសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ គាំទ្រប្រជាជនលីបង់ និងប្រឆាំងនឹងបណ្តាញភេរវកម្ម»។

TFTC ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៧ ក្នុងអំឡុងពេលរដ្ឋ​បាល​ដំបូង​របស់​លោកប្រធានាធិបតី Donald Trump ហើយ​បញ្ជាក់ថា ខ្លួនមានគោលបំណង «ប្រឆាំងនឹងបណ្តាញហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អត្តសញ្ញាណ តាមដាន និងចែករំលែកព័ត៌មាន អំពីបណ្តាញហិរញ្ញប្បទានភេរវកម្ម សម្របសម្រួលវិធានការ​រំខានរួមគ្នា ក្នុង​នោះ​រួមទាំងការ​ដាក់​ទណ្ឌកម្ម និងផ្តល់ជំនួយកសាងសមត្ថភាព ដើម្បីប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្មផង​ដែរ​។

យោងតាមគេហទំព័ររបស់ស្ថាប័ននេះ បាន​ឲ្យ​ដឹង​ថា អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក កាន់​តួនាទី​ជាសហប្រធានរបស់​ TFTC៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm