របាយការណ៍៖ ក្រុមប្រឹក្សាសន្តិភាព នឹងគ្រប់គ្រងមជ្ឈមណ្ឌលជម្រកមនុស្សធម៌នៅ​ហ្កាហ្សាឆាប់​ៗ

2026/07/02 01:37:42 am        48

សារព័ត៌មាន​មួយ​របស់​ប្រទេស​អ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអង្គារ (ទី៣០ ខែមិថុនា ឆ្នាំ២០២៦) ថា ក្រុមប្រឹក្សាសន្តិភាព (Board of Peace) នឹងចាប់ផ្តើមគម្រោងសាកល្បង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដើម្បីគ្រប់គ្រងមជ្ឈមណ្ឌលជម្រកមនុស្សធម៌ នៅក្នុងតំបន់នៃ​​ដែន​ដី​ហ្កាហ្សាស្ទ្រីបដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម​ហាម៉ាស។

តំបន់ Tel al-Sultan នៅ​ជិតទីក្រុង​ Rafah នឹងក្លាយជាគោលដៅដំបូងដែលជនស៊ីវិល នឹងត្រូវបានណែនាំ «ជាពិសេសអ្នកដែលមិនមានទំនាក់ទំនងជាមួយក្រុម​ហាម៉ាស»។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន​ Israel Hayom។

សារព័ត៌មាន​នេះ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានឲ្យ​ដឹង​ថា កម្លាំងពហុជាតិសាសន៍ដែលគេស្គាល់ថា ជាកម្លាំងរក្សាស្ថិរ​ភាពអន្តរជាតិដឹកនាំដោយក្រុមប្រឹក្សានេះ​ នឹងត្រូវបានដាក់ពង្រាយនៅ​តំបន់នោះ។ សារព័ត៌មាន​នេះ​បានបន្ថែមថា កម្លាំងនេះនឹងឈរជើងនៅជំរំ Amitai របស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា។

របាយការណ៍នេះបានឱ្យ​ដឹង​ទៀត​ថា កម្លាំងនេះត្រូវបានគេរំពឹងថា នឹងបំពាក់ដោយអាវុធ មិនប្រល័យជីវិត ដើម្បីរក្សាសណ្តាប់ធ្នាប់ នៅក្នុងតំបន់មនុស្សធម៌ ខណៈដែលយោធាអ៊ីស្រាអែល នឹងបន្តពង្រីក និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើតំបន់ដែលហួសពីអ្វីដែលហៅថា «ខ្សែព្រំ​ដែន​ពណ៌​លឿង»។ ហើយ​បើយោងតាមសារព័ត៌មាន​ដដែល​នេះ​ បាន​បន្ថែម​ថា មន្ត្រីក្រុមប្រឹក្សាសន្តិភាព បានសន្យាថា បេតុងនឹងមិនត្រូវបានប្រើសម្រាប់ការកសាងឡើងវិញ នៅក្នុងតំបន់ទាំងនោះទេ។

ផ្ទុយទៅវិញ លំនៅឋាន​ចល័ត ឬរថយន្តច្នៃធ្វើ​ជា​ផ្ទះ​ នឹងត្រូវបានដំឡើង រួមជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ត និងសេវាកម្មសំខាន់ៗផ្សេងទៀត សម្រាប់អ្នកស្រុក។ របាយការណ៍នេះបានអះអាងថា ផែនការនេះនឹងអនុញ្ញាតឱ្យយោធាអ៊ីស្រាអែលបន្តពង្រីកការគ្រប់គ្រងរបស់ខ្លួន លើដែន​ដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm