អេស្ប៉ាញកត់ត្រាការស្លាប់ទាក់ទងនឹងកម្ដៅ​ជាង ១.០០០នាក់ ក្នុងខែមិថុនា

2026/07/02 01:43:33 am        65

នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ មន្ត្រី​បាន​ប្រាប់ឱ្យ​ដឹងថា ការស្លាប់ជាង ១.០០០នាក់ នៅអេស្ប៉ាញ ត្រូវបានសន្មតថា គឺ​ដោយសារ​រលកកម្ដៅ​ថ្មីៗនេះដែលបានធ្វើ​ឱ្យ​ទ្វីបអឺរ៉ុបក្ដៅ​ស្ទើរទ្រាំមិនបាន​​ ខណៈដែលប្រទេសនេះបានកត់ត្រារយៈពេល ៦ខែដំបូងដែលមាន​អាកាសធាតុ​ក្តៅខ្លាំង​បំផុតមិនធ្លាប់មាន​។

វិទ្យាស្ថានសុខភាព Carlos III បាន​បញ្ជាក់​ថា មនុស្សយ៉ាងហោចណាស់ ១.០២៨នាក់ បានបាត់បង់ជីវិត​ដោយសារបញ្ហាទាក់ទងនឹងកម្ដៅ ក្នុងអំឡុងពេលមាន​រលកកម្ដៅ​។ ហើយ​បើយោងតាមទីភ្នាក់ងារអាកាសធាតុជាតិ Aemet បាន​ឱ្យ​ដឹង​ថា តួលេខនេះគឺច្រើនជាងទ្វេដងនៃការស្លាប់ចំនួន ៤ឥ៧នាក់ ដែលត្រូវបានសន្មតជាប់​ទាក់ទង​នឹង​ ក្នុងខែមិថុនា ឆ្នាំ២០២៥ ជាខែមិថុនាដែលមាន​អាកាស​ក្តៅបំផុតរបស់​អេស្ប៉ាញ គិត​ចាប់តាំងពីការ​កត់​កំណត់ត្រាបានចាប់ផ្តើមឡើង​។

តាម​រយៈ​ការបង្ហោះ នៅលើបណ្ដាញ​សង្គម​ X នៅ​ថ្ងៃពុធនេះ ទីភ្នាក់ងារ Aemet បានឱ្យ​ដឹង​ថា រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ គឺជារយៈពេលក្តៅបំផុតនៅក្នុងប្រទេសអេស្ប៉ាញ គិត​ចាប់តាំងពីការចាប់ផ្តើមនៃកំណត់ត្រា ដោយមានសីតុណ្ហភាព ១,៦អង្សាសេ លើសពីកម្រិតធម្មតាជាមធ្យម។ ហើយ Aemet បានបន្ថែម​ថា ខែមិថុនា ឆ្នាំ២០២៦ បានក្លាយជាខែមិថុនាដែលក្តៅបំផុតទី២ «ដោយមានសីតុណ្ហភាពជាមធ្យម ៣,២អង្សាសេ លើសពីបទដ្ឋាន» ។

ក្រុមអ្នកវិទ្យាសាស្ត្ររបស់​ស្ថាប័ន World Weather Attribution បាន​ឲ្យ​ដឹង​ថា រលកកម្ដៅ​ដែលបានធ្វើ​ឱ្យ​តំបន់​អឺរ៉ុបក្ដៅ​ខ្លាំង ចាប់ពីចុងខែមិថុនា គឺជារលកកម្ដៅក្ដៅ​ខ្លាំង​បំផុតមិនធ្លាប់មាន នៅទ្វីបអឺរ៉ុប ហើយវានឹង «ស្ទើរ​តែ​មិនអាចកើតមាន​» ឡើយ​ នៅក្នុងខែមិថុនា ប្រសិបនបើ​មិនមែន​ដោយសារ​បម្រែបម្រួឡ​អាកាសធាតុនោះ​៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm