មេដឹកនាំប្រឆាំងអ៊ីស្រាអែលចោទលោក Netanyahu ថា បាន​ប្រឌិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជន

2026/07/02 02:02:53 am        64


អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល និងជាមេដឹកនាំក្រុម​ប្រឆាំង លោក Gadi Eisenkot នៅ​ថ្ងៃពុធ (ទី​១ ខែកក្កដា ឆ្នាំ២០២៦)​ នេះ បានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu ថា ប្រឌិតការអះអាងពីការ​​មានអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃរបស់អ៊ីស្រាអែល Yedioth Ahronoth បាន​ឲ្យ​ដឹង​ថា លោក Eisenkot បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុង​សន្និសីទមួយ នៅភាគ​កណ្តាលអ៊ីស្រាអែល ដោយបញ្ជាក់​ថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក Netanyahu ស្តីពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជា​រឿង​មិនពិត។

លោក Eisenkot ដែលជាប្រធានគណបក្ស Yashar ផងដែរនោះ ត្រូវបានគេដកស្រង់សម្តី ដែល​បាននិយាយ​ថា៖ «លោក Netanyahu បាននិយាយរឿងគួរឱ្យស្អប់ខ្ពើម។ អ៊ីរ៉ង់មិនមានគ្រាប់បែកនុយក្លេអ៊ែរអ្វីទាំងអស់។ លោក​កំពុងប្រឌិតការពិត ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល»។

សារព័ត៌មាន​នេះបានបន្ថែម​ថា លោក Eisenkot កំពុងសំដៅទៅលើមតិយោបល់របស់លោក Netanyahu ដែល​បានធ្វើកាលពីថ្ងៃអង្គារ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ដោយ​នៅ​ពេល​នោះ​លោក​នាយករដ្ឋមន្ត្រីបានលើក​ឡើង​ថា៖ «ខ្ញុំបានឲ្យ​ចូល​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេសអ៊ីរ៉ង់ ២ដងដើម្បីជួយសង្គ្រោះពួក​យើងឲ្យរួច​ពី​​ការបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូ ដេល​ពួកគេមាន​នៅក្នុង​ដៃ​រួចហើយ»។

លោក Eisenkot ដែលបានបម្រើការជានាយ​សេនាធិការយោធាអ៊ីស្រាអែល ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បានប្រកាសនៅថ្ងៃអង្គារថា លោកមានបំណងឈរឈ្មោះប្រជែង​តំណែង​នាយករដ្ឋមន្ត្រី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm