ប្រភព៖ ការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមនៅទីក្រុងដូហារបស់កាតា

2026/07/02 02:46:46 am        52


ប្រភពរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Abraiya បាន​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការចរចាបច្ចេកទេសដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការនៅទីក្រុងដូហា ដោយមានកាតា និងប៉ាគីស្ថានធ្វើជាអន្តរការី។

គណៈប្រតិភូអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន ខណៈដែលគណៈប្រតិភូអាមេរិកបានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលកាតា។ ហើយ​យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​ឲ្យ​ដឹង​ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅ​ថ្ងៃពុធនេះ​ថា ការចរចានៅទីក្រុងដូហា បានផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន​។

ដោយ​មាន​តួនាទី​ជាអ្នក​ដឹកនាំគណៈប្រតិភូជាមួយតំណាងមកពីក្រសួងការបរទេសអ៊ីរ៉ង់ ធនាគារកណ្តាល និងក្រសួងកសិកម្ម លោក Kazem Gharibabadi បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ក៏ដូចជាបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគី រវាងអ៊ីរ៉ង់ កាតា និងប៉ាគីស្ថាន ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន។

នៅ​មុននេះ ដោយដកស្រង់ប្រភពដែលដឹងដោយ​ផ្ទាល់អំពីការពិភាក្សានេះ​ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោកប្រធាំនាធិបតី Donald Trump គឺលោក Jared Kushner បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា កាលពីថ្ងៃអង្គារ ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ច​ប្រជុំ​បច្ចេកទេស នៅថ្ងៃពុធនេះ​ ប៉ុន្តែមិនបានចូលរួមការចរចាដោយផ្ទាល់​ខ្លួន​ឡើយ​។

ដោយឡែក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters ​ នៅ​ថ្ងៃពុធនេះ​ថា ការចរចាដោយប្រយោល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានបន្តចាប់តាំងពីយប់ថ្ងៃអង្គារ នៅទីក្រុងដូហា ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការបញ្ចេញមូលនិធិរបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        38
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm