អតីតមេបញ្ជាការ UNTAC ជួបឯកឧត្តម ហោ ណាំហុង រម្លឹកពីការងារចាស់ និង​សរសើរ​ពី​ការរីក​ចម្រើន​របស់កម្ពុជា

2022/04/29 11:21:19 pm        1.0 K

ភ្នំពេញ៖ នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទទួលជួបឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានសរសើរពីភាពរីចម្រើនរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្វាគមន៍យ៉ាងកក់ក្ដៅជូន ឧត្តមសេនីយ៍ឯក John Sanderson ដែលបានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសខួប ៣០ឆ្នាំនៃ UNTAC និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេល៣០ឆ្នាំ ឯកឧត្តមជាមួយឯកឧត្តម យ៉ាស៊ូស៊ី អាកាស៊ី តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីដឹកនាំ UNTAC អនុវត្តកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។

ទោះជាខ្មែរក្រហមបានធ្វើពហិការមិនរំសាយអាវុធ មិនចូលរួមការបោះឆ្នោតរៀបចំដោយ UNTAC ពីឆ្នាំ១៩៩១ តែUNTAC បានរៀបចំនូវការបោះឆ្នោតបានជោគជ័យសម្រាប់ ជ្រើសតាំង​​​សភាធម្មនុញ្ញ និងបន្ទាប់មកប្ដូរជារដ្ឋសភារហូតដល់សព្វថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ដោយមានកិត្តិយសចូលរួមអម សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការ​ចរចារ​កសន្ដិភាព​ឱ្យជំលោះនៅកម្ពុជា​អស់រយៈពេលជិត​៤ឆ្នាំ​ពីខែធ្នូ ឆ្នាំ១៩៨៧-១៩៩១ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងរយៈពេលជិត៤ឆ្នាំនេះការចរចាមានឧបសគ្គ និង​ការលំបាកយ៉ាងច្រើន ​លើកឡើងដោយខ្មែរក្រហម​ ក៏ប៉ុន្តែក្រោយពីការចរចាជិត៤ឆ្នាំ ខ្មែរក្រហម​សុខ​ចិត្ត​ចូលរួមចុះហត្ថលេខា លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែខ្មែរក្រហមមិនចូលរួមអនុវត្តកិច្ច​ព្រមព្រៀង​នេះទេ ​ដោយមិនរំសាយអាវុធ​ និងមិនចូលរួមការបោះឆ្នោត ដើម្បីវាយប្រហារលើកង​ទ័ពរដ្ឋាភិបាល ។

ក្រោយពីUNTAC ដកចេញពីកម្ពុជានៅឆ្នាំ១៩៩៣ រហូតដល់មាន នយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ នៅខែធ្នូ ឆ្នាំ១៩៩៨ បានខ្មែរក្រហមត្រូវរំលាយទំាងនយោបាយ ទំាងយោធា ហើយ​មេដឹកនាំសំខាន់ៗរបស់ខ្មែរក្រហម ត្រូវបាន «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» កាត់ទោស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា ក្នុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក អាចមើល​ឃើញភាពខុសគ្នារវាងកម្ពុជា ពីឆ្នាំ១៩៩១ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ប្រកបដោយ​សន្ដិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកជាអាទិ៍ថា លោកនៅចងចាំច្បាស់អំពីតួនាទីដ៏សំខាន់​របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរការដំណោះស្រាយសន្តិភាពនៅកម្ពុជា។

ឧត្តមសេនីយ៍ឯករូបនះ បានបញ្ជាក់ថា ជោគជ័យ​នៃបេសកកម្មរបស់អាជ្ញាធរបណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដោយមានការគាំទ្រជានិច្ចពីក្រុមប្រឹក្សាជាតិ​ជាន់​ខ្ពស់កម្ពុជា (SNC) ។ ទោះបីជាខ្មែរក្រហមមិនចូលរួមក្នុងការបោះឆ្នោត យើងបានរៀបចំការ​បោះឆ្នោត​ប្រកបដោយជោគជ័យ ​ដោយមានការចូលរួមពីប្រជាជនបានយ៉ាងល្អ។

ឧត្តមសេនីយ៍ឯក ចន សេនឌឹសុន បានលើកឡើងថា លោកមិននឹកស្មានថាកម្ពុជាមានការអភិវឌ្ឍ​យ៉ាងឆាប់រហ័សដូច្នេះទេ ​និងឃើញប្រជាជនមានភាពសប្បាយរីករាយ។

លោកបន្ថែមថា ដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី មានបទពិសោធន៍ខ្ពស់ក្នុងដំណោះស្រាយ​សន្ដិភាព​នៅកម្ពុជា ​ជាពិសេសជោគជ័យនៃ​ នយោបាយ ឈ្នះ ឈ្នះ របស់ ​សម្ដេចតេជោ ដូច្នេះ​ក្នុងពេលកម្ពុជា ​ជាប្រធានអាស៊ាន ​កម្ពុជាអាចមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ាផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm