សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាល Aragon របស់អេស្ប៉ាញបានឆាបឆេះដីព្រៃប្រហែល ២.២០០ហិចតា ។ ភ្លើងឆេះព្រៃនេះ បានកើតឡើងកាលពីថ្ងៃអង្គារ និងបន្តឆាបឆេះរហូតដល់ថ្ងៃពុធ ។
ក្រុមអាជ្ញាធរនិយាយថា មុខកាត់នៃភ្លើងឆេះព្រៃ ពុំបានរីកធំនោះទេ ហើយភ្លើងឆេះព្រៃនេះដែរ បង្ខំឲ្យមានការបិទផ្លូវ A-1211 បើទោះបីជាពុំមានការបញ្ជាឲ្យជម្លៀសខ្លួនមនុស្សក៏ដោយ ។
អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ និយាយថា ពួកគេបានដាក់ពង្រាយក្រុមមន្រ្តីជាង ១០០នាក់ និងរថយន្តពន្លត់អគ្គិភ័យប្រហែល ៤០គ្រឿង ដើម្បីគាំទ្រកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ ៕