ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកចុះសម្រុងខ្លាំងណាស់ជាមួយអ៊ីរ៉ង់និងជំនួបកាលពីពេលថ្មីៗនៅប្រទេសកាតាបានដំណើរការទៅយ៉ាងរលូន ។លោ
ក Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថាការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងឆ្ពោះទៅមុខយ៉ាងល្អ ។ ពួកគេមាននូវជំនួបល្អខ្លាំងណាស់ដូចដែលពួកយើងបានមើលឃើញអញ្ចឹង ។ប្រភ
ពដឹងច្បាស់ពីជំនួប និងមន្រ្តីអ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់មាននូវជំនួបថ្នាក់បច្ចេកទេសនៅរដ្ឋធានីដូហា របស់ប្រទេសកាតា នាថ្ងៃពុធនេះ ស្របពេលដែលពួកគេព្យាយាមឯកភាពលើលំហូរការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រHormuz និងទទួលបានបទឈប់បាញ់យូរអង្វែង ។ប្រភពប
ន្តថា លោក Jared Kushner គឺជាកូនប្រសារប្រុសរបស់លោក Trump និងប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្រ្តីកាតាដែលជាអ្នកសម្របសម្រួលនៅក្នុងកិច្ចប្រជុំជាមួយប៉ាគីស្ថានដើម្បីដាក់ចេញក្របខណ្ឌសម្រាប់កិច្ចចរចា ប៉ុន្តែពួកគេនឹងមិនចូលរួមកិច្ចប្រជុំដោយខ្លួនឯងនោះទេ៕

