ព័រទុយហ្គាល់ជួបក្រូអាស៊ីនៅវគ្គ ៣២ ក្រុមចុងក្រោយ ខណៈ Ronaldo និង Modric មានតែម្នាក់ឡើងវគ្គបន្ត

2026/07/02 01:31:13 pm        118

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួបក្រុមជម្រើសជាតិក្រូអាស៊ី នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ព្រឹកស្អែកនេះនៅទីក្រុង Toronto ប្រទេសកាណាដា ដោយមានគោលដៅស្ដារទំនុកចិត្ត និងបំបិទមាត់អ្នករិះគន់ ក្រោយការបង្ហាញទម្រង់លេងមិនសូវទាក់ទាញនៅវគ្គចែកពូល។

ការប្រកួតនេះក៏ត្រូវបានគេចាត់ទុកថា អាចជាការជួបគ្នាចុងក្រោយនៅ World Cup រវាងតារាឆ្នើមពីររូប គឺខ្សែប្រយុទ្ធ Cristiano Ronaldo វ័យ ៤១ឆ្នាំ និងខ្សែបម្រើ Luka Modrić វ័យ ៤០ឆ្នាំ ដែលសុទ្ធតែជាវីរបុរសរបស់ប្រទេសរៀងៗខ្លួន និងកំពុងស្វែងរកឱកាសចុងក្រោយដើម្បីសម្រេចក្តីស្រមៃឈ្នះពានបាល់ទាត់ពិភពលោក។

ក្រោមការដឹកនាំរបស់លោក Roberto Martínez ព័រទុយហ្គាល់ត្រូវបានរំពឹងថានឹងបង្ហាញទម្រង់លេងល្អជាងមុន បន្ទាប់ពីទទួលរងការរិះគន់ ទោះបីក្រុមមានកីឡាករឆ្នើមជាច្រើនក្នុងសមាសភាព ដូចជា Vitinha, João Neves និង Nuno Mendes ដែលជោគជ័យខ្លាំងនៅ Paris Saint-Germain ក៏ដោយ។

នៅវគ្គចែកពូល ព័រទុយហ្គាល់បានចាប់ផ្តើមដោយស្មើកុងហ្គោមុនពេលយកឈ្នះអ៊ូសបេគីស្ថាន។

ប៉ុន្តែការស្មើជាមួយកូឡុំប៊ីនៅប្រកួតចុងក្រោយនៃវគ្គចែកពូល បានធ្វើឱ្យព័រទុយហ្គាល់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល ហើយបានបង្កើនសម្ពាធលើ Ronaldo និងក្រុមទាំងមូល។ អ្នកវិភាគជាច្រើនបានរិះគន់ថា ប្រធានក្រុមរូបនេះមិនសូវមានឥទ្ធិពលក្នុងការប្រកួត ជាពិសេសការជួយការពារនៅពេលក្រុមបាត់បង់បាល់។

ជាមួយនឹងការប្រកួតចាញ់-ធ្លាក់ ព័រទុយហ្គាល់ និងក្រូអាស៊ី សុទ្ធតែត្រូវការជ័យជម្នះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ទន្ទឹមនឹងនេះ ការប្រកួតក៏ជាការប្រឈមដ៏សំខាន់សម្រាប់ Ronaldo និង Modric ដែលអាចកំពុងឈានទៅកាន់ការបង្ហាញខ្លួនចុងក្រោយរបស់ពួកគេនៅលើឆាក FIFA World Cup។ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន
2026/07/02 02:52:16 pm        1
ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026
2026/07/02 02:39:46 pm        1
ការស្វែងរកនាទីលេងឲ្យបានច្រើន ជាគោលដៅសម្រាប់ សេត រ៉ូស៊ីប ចូលរួមជាមួយ ISI
2026/07/02 02:28:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន

2026/07/02 02:52:16 pm
​បងប្អូនប្រុស ៣នាក់ ត្រូវបានចាប់ខ្លួនពីបទបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិក នៅប្រទេសន័រវែស
2026/07/02 02:48:07 pm
​ការសិក្សា៖ ទាហានជាង ២ លាននាក់ បានស្លាប់ និងរងរបួស ក្នុងសង្គ្រាមអ៊ុយក្រែន
2026/07/02 02:46:07 pm
​ប្រធានាធិបតីលីបង់ការពារកិច្ចព្រមព្រៀងក្របខណ្ឌជាមួយអ៊ីស្រាអែល
2026/07/02 02:41:51 pm
​ប៊ែលហ្ស៊ិកវាយបកពីក្រោយពីរគ្រាប់ យកឈ្នះសេណេហ្គាល់ ៣-២ ឡើងវគ្គ១៦ក្រុមចុងក្រោយ World Cup 2026
2026/07/02 02:39:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/01 08:44:45 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/01 07:35:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 07:31:51 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am