អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

2026/07/02 11:09:20 pm        228

កំពង់ឆ្នាំង ៖ មន្ត្រីរមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច បានរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវដោយវាយកម្ទេចជណ្តើរឡើងចុះឡានម៉ូតូសង់រំលោភលើផ្លូវជាតិលេខ៥ក្នុងទីរួមស្រុកកំពង់ត្រឡាច។

​នៅថ្ងៃទី០២ ខែកក្កដា នេះ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះវាយកម្ទេច និងរុះរើសំណង់អនាធិបតេយ្យ ដែលជាជណ្តើរឡើងចុះរថយន្ត និងម៉ូតូ សាងសង់នៅខាងមុខលំនៅឋានតាមបណ្តោយផ្លូវជាតិលេខ៥ ជាផ្លូវហាយវ៉េក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា សំណង់ទាំងនោះបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធរំដោះទឹក បណ្តាលឱ្យកកស្ទះដី និងសំរាម ហើយមានទឹកស្អុយដក់ជាប់ជាប្រចាំ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន រួមនិងអាជ្ញាធរមានសមត្ថកិច្ចស្រុក បានជូនដំណឹងអោយរុះរើជាយូរមកហើយ តែអ្នកបានសង់សំណង់អនាធិបតេយ្យទាំងនោះ មិនចូលរួមឡើយ។

ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការណែនាំ និងហាមឃាត់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ មិនឱ្យសាងសង់ជណ្តើរឡើងចុះរថយន្ត ឬម៉ូតូរំលោភលើផ្លូវជាតិលេខ៥តទៅទៀតឡើយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងធានាប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក កុំអោយកកស្ទះសំរាម ដី ទឹកស្អុយបន្តទៀត។ ប្រសិនបើមិនអនុវត្តតាមទេ អាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច រួមនិងមន្ទីរជំនាញនឹងអនុវត្តតាមនិតិវិធីជាមិនខាន៕  អត្ថបទ ៖ ហុង​ វាសនា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        349
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        373
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm