ឥណ្ឌា និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង AI លោហៈធាតុ និងថាមពល ក្រោយជំនួបលោក Modi-Takaichi

2026/07/03 01:19:19 am        45

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយក្រោយជំនួបជាមួយសមភាគីជប៉ុនលោកស្រី Sanae Takaichi ថា នៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិត(AI) លោហៈធាតុ ថាមពល ហើយនិងរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់សន្តិសុខសេដ្ឋកិច្ច ។

លោកស្រី Takaichi ស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រី ទៅកាន់ទីក្រុងញូវដែលី ស្របពេលដែលប្រទេសដៃគូអាស៊ីទាំង ២ មាននូវជំនួបកំពូលប្រចាំលើកទី ១៩ ។

លោក Modi និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបញ្ចូលគ្នារវាងបច្ចេកវិទ្យាច្បាស់លាស់របស់ជប៉ុន និងសមត្ថភាពកម្មវិធី Software របស់ឥណ្ឌា វានឹងផ្តល់សន្ទុះ និងកម្លាំងថ្មីដល់ការអភិវឌ្ឍ AI សកល ។

យោងតាមទិន្នន័យរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានឈានដល់ ២៧,៥ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២៦ ខណៈការវិនិយោគរបស់ជប៉ុននៅឥណ្ឌា មានចំនួន ៣,២ពាន់លានដុល្លារ ចន្លោះខែមេសា និងខែធ្នូ ឆ្នាំ ២០២៥ ។

លោក Modi និយាយទៀតថា ប្រទេសទាំង ២ ដែលជាសមាជិករបស់ក្រុមប្រទេស Quad ដែរនោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងគម្រោងសហអភិវឌ្ឍន៍លើវិស័យការពារជាតិ ។

លោកបន្តថា តាមរយៈគំនិតផ្តួចផ្តើមជីវឧស្ម័នឥណ្ឌា-ជប៉ុន ពួកយើងនឹងបង្កើតរោងចក្រជីវឧស្ម័ន និងរោងចក្រជីកសិកម្មសរីរាង្គនៅប្រទេសឥណ្ឌា ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm