ក្រឡាប់​រថយន្តក្រុងនៅ Western Cape របស់​អាហ្វ្រិកខាងត្បូង ធ្វើ​ឱ្យមាន​អ្នកស្លាប់​ ១៦នាក់ និងអ្នក​របួស ២០នាក់

2026/07/03 01:32:26 am        50

មនុស្សយ៉ាង​ហោចណាស់​ ១៦នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរទៅកាន់ខេត្ត Eastern Cape ក្នុង​ប្រទេសអាហ្វ្រិកខាងត្បូង បានក្រឡាប់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)​ នេះ។

យោងតាមអាជ្ញាធរ បានឱ្យដឹង​ថា រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរចំនួន ៧៨នាក់ ពីទីក្រុង Cape Town ក្នុងខេត្ត​ Western Cape ទៅកាន់ទីក្រុង​ Idutywa ក្នុង​ខេត្ត​ Eastern Cape។

អ្នកនាំពាក្យរបស់សាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោក (RTMC) លោក Simon Zwane បាននិយាយថា៖ «មានការរាយការណ៍​ថា រថយន្តក្រុងនេះបានបត់ភ្លាមៗ ដើម្បីកុំ​ឲ្យ​បុកជាមួយរថយន្តដឹកជញ្ជូន នៅពេលដែលអ្នកបើកបរមិន​អាច​គ្រប់គ្រងបាន​ ហើយរថយន្តបានក្រឡាប់»។

ខណៈពេលដែលរបាយការណ៍ដំបូង បានឱ្យដឹង​ថា មនុស្ស ៩នាក់បានបាត់បង់ជីវិត​ ការស៊ើបអង្កេតបន្ថែមទៀតនៅកន្លែងកើតហេតុ បានបង្ហាញថា មានមនុស្សស្លាប់សរុបចំនួន ១៦នាក់។

អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងទីក្រុង Worcester ចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីទីក្រុង Cape Town ខណៈដែលអ្នកដំណើរយ៉ាងហោចណាស់ ៤៣នាក់ បានបដិសេធ​មិន​ទទួល​យក​ការព្យាបាលណាមួយឡើយ​។

លោក Zwane បាននិយាយថា៖ «មូលហេតុនៃគ្រោះថ្នាក់ នឹងស្ថិតនៅក្រោមការស៊ើបអង្កេតជាបន្តបន្ទាប់ដោយ RTMC និងទីភ្នាក់ងារ​នគរបាល​អាហ្វ្រិកខាងត្បូង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm