ម្ចាស់ហាងជនជាតិបរទេសបន្តស្នាក់នៅអាហ្វ្រិកខាងត្បូង បើទោះបីជាមានបាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ក៏ដោយ

2026/07/03 02:23:19 am        36

លោក Daniel Abide វ័យ ៣៣ឆ្នាំ គឺជាម្ចាស់ហាងលក់ទំនិញខ្នាតតូចនៅទីក្រុង Clermont ស្ថិតនៅជិតទីក្រុង Durban ដែលត្រូវបានចោរចូលលួចទំនិញកាលពីយប់ថ្ងៃអង្គារនោះ និយាយថា ជនបរទេសពុំបានដណ្តើមការងារពីពលរដ្ឋអាហ្វ្រិកខាងត្បូងនោះទេ ។ ពួកយើងចាប់ផ្តើមការងារខ្នាតតូចនៅទីនេះ នៅអាហ្វ្រិកខាងត្បូង ពួកយើងបានចំណាយថ្លៃជួលផ្ទះ ។

លោក Abide បានធ្វើដំណើរមកពីប្រទេសអេត្យូពីកាលពីរយៈពេល ១ទសវត្សរ៍មុន ហើយលោកមានហាងលក់ទំនិញខ្នាតតូច ២កន្លែង ដែលហាងមួយកន្លែង ត្រូវបានចោរចូលលួច ។ លោកសង្ឃឹមថា នឹងអាចបើកហាងមួយនេះឡើងវិញបាន ។

លោកថា ពលរដ្ឋអាហ្វ្រិកខាងត្បូង ធ្វើការជាមួយលោក ហើយលោកបានផ្តល់ប្រាក់ខែដល់ពួកគេ ។ បើទោះបីជាត្រូវចោរចូលលួចទំនិញយ៉ាងណាក្តី លោក Abide និយាយថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសអេត្យូពីវិញ បើសិនជាស្ថានភាពនៅទីនោះល្អប្រសើរជាងមុន ។

គួរឲ្យដឹងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅទូទាំងប្រទេស ដែលភាគច្រើននៃបាតុកម្មមានសភាពស្ងប់ស្ងាត់ ប៉ុន្តែការតវ៉ាខ្លាំងប្រែក្លាយជាអំពើហិង្សា និងចោរកម្ម នៅតាមទីតាំងមួយចំនួន ។

បាតុកម្ម បានកើតមានឡើង ក្រោយភាពរំជើបរំជួលអស់រយៈពេលជាច្រើនខែបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រៅប្រទេស ស្របពេលដែលជនបរទេស ត្រូវបានអូសចេញពីផ្ទះរបស់ពួកគេ ហើយធុរកិច្ច និងទ្រព្យសម្បត្តិរបស់ពួកគេ រងការបំផ្លិចបំផ្លាញ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm