រដ្ឋ​អាជ្ញាអាល្លឺម៉ង់៖ អាជ្ញាធរអ៊ុយក្រែនបានបញ្ជាឱ្យមានការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream

2026/07/03 02:28:34 am        57

រដ្ឋ​អាជ្ញាអាល្លឺម៉ង់ នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់ថា អាជ្ញាធររដ្ឋអ៊ុយក្រែន គឺជាអ្នក​នៅពីក្រោយការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នដែលតភ្ជាប់ប្រទេសរុស្ស៊ីជាមួយអឺរ៉ុប គឺ​ Nord Stream ក្នុងឆ្នាំ២០២២ ដោយ​ការ​ចោទ​ប្រកាន់​នេះ​ធ្វើឱ្យស្មុគស្មាញដល់ ទំនាក់ទំនងជិតស្និទ្ធ រវាងទីក្រុងគីវ និងអ្នកគាំទ្រយោធាសំខាន់របស់ខ្លួន គឺទីក្រុងប៊ែរឡាំង។

ការវាយប្រហារដោយគ្រឿងផ្ទុះ នៅសមុទ្របាល់ទិក បានបំផ្លាញបំពង់បង្ហូរប្រេងក្រោម​បាតសមុទ្រចំនួន ៣ ក្នុងចំណោម ៤ នៃតំណភ្ជាប់ថាមពលដ៏​សំខាន់ទៅកាន់អាល្លឺម៉ង់ និងបាននាំ​ឲ្យមាន​ការ​បញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើន​បំផុត​ទៅក្នុងបរិយាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិត អំពីការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យម្នាក់ រដ្ឋ​អាជ្ញាអាល្លឺម៉ង់ បានបញ្ជាក់​ថា រូប​គេ និងសមាជិកផ្សេងទៀតនៃយោធាអ៊ុយក្រែន បានធ្វើសកម្មភាព «តាមបញ្ជារបស់អាជ្ញាធររដ្ឋ នៅអ៊ុយក្រែន»។

ករណីនេះគឺមិន​អំណោយ​ផល​ឡើយ សម្រាប់អាល្លឺម៉ង់ និងអ៊ុយក្រែន នៅពេលដែលអាល្លឺម៉ង់ ដែលជាប្រទេស​មាន​សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានលេចឡើង​ក្នុង​នាម​ជាអ្នកគាំទ្រយោធាធំបំផុតរបស់អ៊ុយក្រែន ក្នុងអំឡុង​សង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

ជនសង្ស័យដែលស្ថិត​ក្រោម​ការ​សួរចម្លើយ ត្រូវបានចាប់ខ្លួនកាលពី​រដូវក្តៅឆ្នាំ២០២៥ នៅប្រទេសអ៊ីតាលី ហើយត្រូវបានធ្វើបត្យាប័នទៅអាល្លឺម៉ង់ នៅខែវិច្ឆិកា និង​ត្រូវបានដាក់ឈ្មោះនៅពេលនោះថា Serhii Kuznietsov។

ក្នុងសេចក្តីថ្លែងការណ៍ នៅ​ថ្ងៃព្រហស្បតិ៍ រដ្ឋ​អាជ្ញាបានលើក​ឡើង​ថា រូប​គេ​គឺជា «មន្ត្រីម្នាក់នៅក្នុងជួរ​កងទ័ពអ៊ុយក្រែន» ហើយថា បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ «រូបគេ​ និងសមាជិកយោធាដទៃទៀត បានបង្កើតផែនការមួយ ដើម្បីបំផ្លាញ» បំពង់បង្ហូរ ដោយមាន​គោល​រាំង​ខ្ទប់​ចំណូល​បាន​ពី​ឧស្ម័នកុំ​ឲ្យ​ធ្លាក់​ទៅក្នុងដៃ​​រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm