មេដឹកនាំអឺរ៉ុបថ្កោលទោសការវាយប្រហាររបស់រុស្ស៊ី និងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ​អ៊ុយក្រែន ​

2026/07/03 02:31:31 am        91

មន្ត្រីអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលទីក្រុងគីវ បានឲ្យដឹង​ថាបានសម្លាប់មនុស្ស ១៣ នាក់ ដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រកាសពីផែនការ ដើម្បីស្នើទណ្ឌកម្មថ្មីផ្តោតលើអង្គភាពដែលគាំទ្រមជ្ឈមណ្ឌល​យោធា-ឧស្សាហកម្មរបស់រុស្ស៊ី។

លោកស្រី Kallas បានសរសេរនៅលើបណ្ដាញ​សង្គម X ថា៖ «ពាក្យថ្កោលទោសតែម៉្យាង​ នឹងមិនបញ្ឈប់ការវាយប្រហារលើទីក្រុងគីវបានឡើយ​។ មានតែការគាំទ្រផ្នែកយោធាប្រកបដោយចីរភាព សម្រាប់អ៊ុយក្រែន និងការ​បង្កើន​សម្ពាធ លើទីក្រុងមូស្គូប៉ុណ្ណោះ ទើប​អាចសម្រេច​គោល​ដៅ​នោះ​បាន»។

លោកស្រីបានបន្ត​ទៀត​ថា EU នៅសប្តាហ៍នេះ បានចាប់ផ្តើមផ្តល់ប្រាក់កម្ចីចំនួន ៦ពាន់លានអឺរ៉ូ (ប្រហែល ៦,៨ពាន់លានដុល្លារ) ក្រោមប្រាក់កម្ចីគាំទ្រ ៩០ពាន់លានអឺរ៉ូ (១០២,៧ពាន់លានដុល្លារ) ដើម្បីពង្រឹងការការពាររបស់អ៊ុយក្រែន។

លោកស្រី Kallas បាននិយាយថា៖ «ថ្ងៃនេះ ខ្ញុំនឹងស្នើឱ្យដាក់ទណ្ឌកម្មអង្គភាពជាច្រើនទៀតដែលគាំទ្រមជ្ឈមណ្ឌលយោធា-ឧស្សាហកម្មរបស់រុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ។ ទីក្រុងមូស្គូកាន់​តែ​វាយប្រហារជនស៊ីវិល ការដាក់​ទណ្ឌកម្មកាន់តែច្រើនត្រូវបង្កើន​។ យើងបន្តវិធានការ​កាន់​តែតឹង​រ៉ឹង​ រហូត​ដល់រុស្ស៊ីដឹង​ថា ខ្លួនមិនអាចទទួល​បាន​ជ័យជម្នះ​ឡើយ​»។

លោកស្រីបានបន្ថែម​ថា បុគ្គលិកទាំងអស់របស់ EU នៅទីក្រុងគៀវ ត្រូវបានទាក់ទង និងមាន​សុវត្ថិភាព​ បន្ទាប់ពីមាន​ការវាយប្រហារ ហើយបានថ្លែងអំណរគុណដល់បុគ្គលិកទាំង​នោះ​ ដែល​បន្តការងាររបស់ពួកគេ «នៅ​ក្រោមកាលៈទេសៈដ៏លំបាកបំផុត» នេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm