ប្រធាន គ.វ.ក.១៩ បន្តចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ នៅតាមបណ្តារោងចក្រខេត្តស្វាយរៀង

2022/04/30 06:03:51 pm        718

ស្វាយរៀង៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ នៅតាមបណ្តារោងចក្រមួយចំនួនស្ថិតនៅខេត្តស្វាយរៀង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច​ចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រួមដំណើរ​ជាមួយមន្រ្តីសុខាភិបាល និង​អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ បានបន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ នៅតាមបណ្ដារោងចក្រមួយចំនួន ស្ថិតក្នុងមូលដ្ឋានខេត្តស្វាយរៀង។

បើតាមប្រសាសន៍​លោកជំទាវវេជ្ជបណ្ឌិត​ ក្រោមកាណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​កម្ពុជា ​ការ​យកវ៉ាក់សាំង​ទៅចាក់ដល់រោងចក្រ​គឺ​ជា​ចលករ​មួយដ៏សំខាន់ក្នុងការរុញកំណើន​អត្រា​អ្នកចាក់វ៉ាក់សាំងដូសជំរុញ ​ឲ្យកាន់តែកើនឡើងខ្ពស់បន្ថែមទៀត។

លើសពីនេះ លោកជំទាវ បន្តថា ក្រៅពីការយកចិត្តទុកដាក់​គិតគូរ​ដល់​សុខមាលភាពកម្មករ កម្មការិនី​ហើយនោះ ​សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំជាដើម ​សំដៅធ្វើយ៉ាងណាឲ្យ​ភាពស៊ាំ​សហគមន៍​កាន់​តែ​រឹងមាំ​បន្ថែមទៀត ខណៈរាជរដ្ឋាភិបាល​បាន​ដកចេញនូវកាតព្វកិច្ចមួយចំនួន ​ពិសេសកាតព្វកិច្ចលែង​ពាក់​ម៉ាស់នៅ​តាមទីសាធារណៈនៅទូទាំងប្រទេស។

ការចាក់​វ៉ាក់សាំងកូវីដ-១៩​ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ ចាត់ទុក​ជា​យុទ្ធសាស្ត្រ​ចម្បង​មួយ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ន​ប្រទេសកម្ពុជា​បើកដំណើរសេដ្ឋកិច្ចធម្មតា ​ជាមួយវត្តមានជំងឺកូវីដ។

បច្ចុប្បន្នប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងកូវីដបានជាង៥០លានដូស រាប់​បញ្ជូលទាំង​ការ​បញ្ជាទិញ​ពី​ប្រទេសចិន​ ជំនួយ​តាមរយៈយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់​ពីដូសទី១ ដល់ទី៤៕អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm