ប្រភព៖ អាមេរិកបាន​ប្រាប់​ទីក្រុងតេអេរ៉ង់ អំពីការបដិសេធ ចំពោះការផ្លាស់ប្តូរណាមួយ នៅច្រកសមុទ្រ Hormuz

2026/07/03 03:07:16 am        40


ប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកបានផ្ញើសារច្បាស់លាស់ទៅកាន់អ៊ីរ៉ង់ជាពិសេស ទាក់ទងនឹងស្ថានភាព នៅច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដោយប្រយោល រវាងប្រទេសទាំង២ បានបញ្ចប់នៅទីក្រុងដូហា ប្រទេស​កាតា។

ប្រភពទាំងនោះបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីរ៉ង់ អំពីការបដិសេធរបស់ខ្លួន ចំពោះការផ្លាស់ប្តូរណាមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្រហ័រមូស។

ប្រភពទាំងនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីក្រុងតេអេរ៉ង់ថា ការផ្លាស់ប្តូរណាមួយ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកចាត់ទុកអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះស្ថានភាព នៅចក្រ​សមុទ្រ Hormuz ជាការសាកល្បងដំបូងឆ្ពោះទៅរកការប្តេជ្ញាចិត្តរបស់ប្រទេស​នេះ ចំពោះកិច្ចព្រមព្រៀង។

ប្រភពទាំងនោះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវចំណាត់ការ​របស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រមួយ​នេះ​ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រូវបានជូនដំណឹងថា វឌ្ឍនភាពណាមួយ ពាក់ព័ន្ធ​នឹង​មូលនិធិបង្កករបស់ខ្លួន នៅតែជា​លក្ខខណ្ឌ អាស្រ័យលើ​ការអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងពេញលេញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍​ថា ការជូន​ដំណឹង​នេះកើតឡើងនៅពេលដែលអ៊ីរ៉ង់បានលើកឡើង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz នឹងបង្កឱ្យមានការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងរហ័ស»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        18
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        23
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm