រុស្ស៊ី បញ្ជាក់ថា អឺរ៉ុបកំពុងបង្កើនភាពតានតឹងតាមរយៈ​យោធូបនីយកម្ម ហើយថា ​នឹងចាត់វិធានការសន្តិសុខបន្ថែម

2026/07/03 03:13:52 am        53


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ​២០២៦) នេះ​ថា អឺរ៉ុបបាន និងកំពុងបង្កើនភាពតានតឹងដោយបន្តធ្វើយោធូបនីយកម្ម និងការប្រឈមមុខដាក់គ្នាជាមួយប្រទេស​រុស្ស៊ី។

ហើយ​ជាមួយ​គ្នានេះ អំឡុង​ពេល​និយាយ​នៅឯ​សន្និសីទសារព័ត៌មានមួយ ក្នុង​ទីក្រុងមូស្គូ លោក Peskov បានលើកឡើង​ថា រុស្ស៊ីកំពុងត្រូវបានបង្ខំឱ្យរៀបចំផែនការវិធានការបន្ថែម ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។

លោកបាននិយាយ​ថា៖ «វា​មិនមានការសង្ស័យនោះ​ទេថា ការកើនឡើងនៃភាពតានតឹង នៅអឺរ៉ុប កំពុងកើតឡើង។ នៅពេលដែលសហភាពអឺរ៉ុប កំពុងអភិវឌ្ឍអត្តសញ្ញាណការពារជាតិរបស់ខ្លួន វាបានដើរលើមាគ៌ានៃយោធូបនីយកម្ម ហើយបានកំណត់​ខ្លួនឯង ដើម្បីប្រឈមមុខដាក់គ្នាជាមួយសហព័ន្ធរុស្ស៊ី»។

លោក Peskov បាន​បន្ត​ថា៖ «យើងមិនអាចធ្វើ​មិន​ដឹង​មិន​ឮចំពោះ​រឿងនេះបានឡើយ​។ កត្តានេះធ្វើឱ្យភាពតានតឹងដែលកំពុងកើនឡើងរួចហើយនៅទ្វីបអឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ហើយ​បង្ខំយើងឱ្យរៀបចំផែនការវិធានការបន្ថែមដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង»។

អ្នក​នាំ​ពាក្យរូបនេះបានបន្ថែម​ថា មានការ​យល់​ឃើញ​ខុសៗគ្នា នៅក្នុងប្រទេសរុស្ស៊ី រួមទាំងក្នុងចំណោមអ្នកសិក្សាផងដែរ អំពីរបៀបដែលល្អបំផុត ដើម្បីធានាសន្តិសុខរបស់ប្រទេស រាប់​ចាប់ពីវិធីសាស្រ្ត «ម៉ឺងម៉ាត់ជាងមុន» រហូតដល់វិធីសាស្រ្ត «កាន់​តែ​តឹង​រ៉ឹង​ខ្លាំង​ឡើងជាងមុន»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែរឿងមួយដែលមិនគួរមានការសង្ស័យ នោះគឺសន្តិសុខដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី និងផលប្រយោជន៍ជាតិរបស់ខ្លួន នឹងត្រូវបានធានាក្នុងករណីណាក៏ដោយ»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm