លីទុយអានីចាត់វិធានការបញ្ចប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈ «ស្ថានភាពកាន់តែអាក្រក់ទៅៗ»

2026/07/03 03:15:54 am        33


លោកប្រធានាធិបតីលីទុយអានី បាននិយាយ​ថា គណបក្សនៅ​សភាលីទុយអានី បានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីលុបការហាមឃាត់តាមរដ្ឋធម្មនុញ្ញ ស្ដី​ពី​អាវុធនុយក្លេអ៊ែរ និងមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសបាល់ទិកមួយ​នេះ​ ជាសញ្ញាមួយដែលបង្ហាញថា តើ​រុស្ស៊ីកំពុងធ្វើ​ឲ្យ​មាន​ការគណនាផ្នែក​សន្តិសុខឡើងវិញនៅក្នុងតំបន់យ៉ាង​ដូចម្ដេច​។

វិធានការនេះ ជាការសើរើផ្នែក​ច្បាប់ដ៏សំខាន់មួយដែលនឹងត្រូវការសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាទាំង​២ ដើម្បីទទួល​បាន​ការ​អនុម័ត នឹងលុបចោលការហាមឃាត់ដែលបានដាក់ឱ្យអនុវត្តជាង ៣ទសវត្សរ៍មុន បន្ទាប់ពីលីទុយអានីបានផ្ដាច់​ចេញពីសហភាពសូវៀត។

បន្ទាប់ពីជួបជាមួយមេដឹកនាំគណបក្សមាន​សំឡេង​នៅរដ្ឋ​​សភា នា​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Gitanas Nauseda បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ទៅៗ។ រដ្ឋធម្មនុញ្ញរបស់យើងត្រូវបានសរសេរឡើង នៅពេលដែលកាលៈទេសៈភូមិសាស្ត្រនយោបាយមាន​ស្ថានភាពខុសគ្នាទាំងស្រុង»។

ក្នុង​នាម​ជា​ប្រទេស​សមាជិករបស់អង្គការ​ណាតូ (NATO) លីទុយអានី ​ដែលមានព្រំដែនគោកជាមួយតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺបេឡារុស បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ៣ដង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។

ប្រទេសនេះកំពុងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងប្រដាប់អាវុធ ពង្រឹងព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងពលតូចត្រៀមប្រយុទ្ធរបស់​អាល្លឺម៉ង់ ដែលនឹងមានមូលដ្ឋានជាអចិន្ត្រៃយ៍នៅទីនោះ ក្នុងឆ្នាំ២០២៧ ដើម្បីរារាំងរុស្ស៊ីកុំ​ឲ្យមាន​ការវាយប្រហារ។

ការប្រកាសនេះធ្វើឡើង ៤ខែបន្ទាប់ពីសម្ព័ន្ធមិត្តណាតូ គឺប្រទេសហ្វាំងឡង់ ដែលក៏មានព្រំដែនជាប់នឹងរុស្ស៊ីផងដែរ បានប្រកាសពីផែនការលុបចោលការហាមឃាត់ផ្នែកច្បាប់រាប់ទសវត្សរ៍ ស្ដីពី​អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm