ជប៉ុនព្រមានពីទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងកើត និងខាងលិច អំឡុង​ពេល​ភ្លៀងធ្លាក់ខ្លាំង

2026/07/03 03:26:33 am        60


ភ្លៀងធ្លាក់ខ្លាំងបានកើតមាន​នៅ​ភាគខាងជើងនៃកោះ Kyushu នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលតំបន់​ភ្លៀងធ្លាក់តាមរដូវ និងប្រព័ន្ធសម្ពាធទាប បានប៉ះពាល់ដល់កោះដ៏​សំខាន់ នៅ​ភាគនិរតីរបស់ប្រទេសជប៉ុន ដោយ​អ្វីដែលហៅថា ខ្សែបន្ទាត់​ភ្លៀងបានកើត​មាន​នៅទូទាំងខេត្តចំនួន ៥ គឺ Fukuoka, Saga, Nagasaki, Kumamoto និង Oita។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីបំណាក់ដី ទឹកជំនន់ និងទឹក​ទន្លេឡើង​ខ្ពស់​ ខណៈដែលស្ថានភាពបរិយាកាសប្រែប្រួល​មិនទៀង​ បានរីករាលដាលពាសពេញភាគខាងលិច និងភាគខាងកើតរបស់​ប្រទេស។

នៅតំបន់​ Saikai ខេត្ត Nagasaki កម្រិតទឹក​ភ្លៀង​​ជាង ៨០​មីលីម៉ែត្រ បាន​ធ្លាក់​ក្នុងរយៈពេលតែ​ ១ម៉ោង មុនថ្ងៃរះ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់​ដីនៅទី​កន្លែង​ជាច្រើននៅទីក្រុង​ Hita ខេត្ត Oita ខណៈដែលទឹក​ទន្លេ Chikugo ក្នុងខេត្ត Kumamoto បានឡើង​ហូរហៀរ។

ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅទិសខាងកើត នៅ​ភាគខាងកើតប្រទេសជប៉ុន រហូតដល់ថ្ងៃទី៣ ខែកក្កដា ខណៈដែលតំបន់​ភ្លៀងធ្លាក់ រំកិល​បន្តិចម្តងៗទៅភាគខាងត្បូង។ ស្ថានភាពបរិយាកាសនៅតែប្រែប្រួល​មិនទៀង​ នៅ​ខេត្ត Kagoshima ជាកន្លែងដែលអាចមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងរហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា​។

ទីភ្នាក់ងារក៏បានជំរុញផង​ដែរ​ឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ នៅភាគខាងជើង Kyushu ជាកន្លែងដែលដីសើម និងទឹក​ទន្លេឡើង​ខ្ពស់​ នៅតែជាកង្វល់ បន្ទាប់ពីភ្លៀងធ្លាក់យូរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm