អ៊ុយក្រែនអំពាវនាវជាបន្ទាន់ដល់សម្ព័ន្ធមិត្តជិត ៤០ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្សជិត៣០នាក់

2026/07/03 08:28:32 am        101

ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២ កក្កដា សប្ដាហ៍នេះថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mykhailo Fedorov បានអំពាវនាវដល់ប្រទេសដៃគូជិត ៤០ ឲ្យផ្ទេរប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ជាបន្ទាន់ពីឃ្លាំងរបស់ពួកគេនៅក្នុងខែកក្កដានេះ ជាថ្នូរនឹងការដឹកជញ្ជូននាពេលអនាគតដែលបានចុះកិច្ចសន្យារួចហើយសម្រាប់អ៊ុយក្រែន។ការអំពាវនាវនេះកើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមួយប្រឆាំងនឹងទីក្រុងគីវ កាលពីយប់ថ្ងៃទី ២ ខែកក្កដា នោះដែរ។

រុស្ស៊ីបានបាញ់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់ ទៅលើរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ របួស ៩១ នាក់ និងបំផ្លាញអគារប្រហែល ១៣០ ខ្នង ដែលជាការវាយប្រហារដ៏សាហាវបំផុតលើរដ្ឋធានីនេះក្នុងឆ្នាំនេះ។

ការផ្ទុះជាច្រើនបានអង្រួនកណ្តាលទីក្រុងគីវពេញមួយយប់ ខណៈប្រជាជនរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅកាន់ជម្រកមានសុវត្ថិភាព និងស្ថានីយ៍រថភ្លើងក្រោមដីគេចពីការទម្លាក់គ្រាប់បែក ។

យោងតាមក្រសួងការពារជាតិ អ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់មីស៊ីល PAC-2 Patriot រាប់រយគ្រាប់រួចហើយ ដោយមានការគាំទ្រពីអាល្លឺម៉ង់ ប៉ុន្តែការដឹកជញ្ជូនមិនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមរហូតដល់ប៉ុន្មានឆ្នាំខាងមុខ ទេ។

យោងតាមក្រសួងខាងលើ ទីក្រុងគីវ ក៏បានចាត់វិធានការមួយឆ្ពោះទៅរកការទិញប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ប្រហែល ១០០ គ្រាប់បន្ថែមផងដែរ តាមរយៈប្រាក់កម្ចី ១ ពាន់លានអឺរ៉ូគាំទ្រដោយសហភាពអឺរ៉ុប ខណៈដៃគូអឺរ៉ុបបានចាប់ផ្តើមផ្ទេរមីស៊ីលពីឃ្លាំងស្តុកផ្ទាល់ខ្លួនរបស់ពួកគេជាលើកដំបូងនៅឆ្នាំនេះ។

ក្រសួងការពារជាតិបានបន្ថែមថា អ៊ុយក្រែនបានបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ Patriot ជាងទ្វេដងប្រឆាំងការធ្វើសមយុទ្ធមីស៊ីល Iskanderរបស់រុស្ស៊ីដោយអនុវត្តតាមបទដ្ឋាន After Action Review របស់ណាតូ។

លោក Fedorov ក៏បានអំពាវនាវផងដែរដល់ប្រទេសដៃគូឱ្យចូលរួមចំណែកដល់គំនិតផ្តួចផ្តើម PURL និង JUMPSTART ដែលក្រសួងនេះបានហៅថាជាយន្តការលឿនបំផុត និងគួរឱ្យទុកចិត្តបំផុតសម្រាប់ការផ្គត់ផ្គង់មីស៊ីល Patriot ដល់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ និយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែពន្លឿនការចរចាជាមួយទីក្រុងតេអេរ៉ង់
2026/07/03 09:58:48 am        1
អ្នកវិភាគ៖ អាមេរិកគួរតែផ្តល់អាទិភាពដល់ការបើកឡើងវិញច្រកសមុទ្រ Hormuz និងបន្ថយភាពតានតឹងក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់
2026/07/03 09:56:00 am        1
[UPDATE] ថៃកំពុងបើកការស៊ើបអង្កេតមូលហេតុក្មេងអាយុ១១ឆ្នាំ បើករថយន្តបំបុកចូលក្បួនព្រះពុទ្ធសាសនាសម្លាប់ព្រះសង្ឃ៩អង្គ
2026/07/03 09:52:40 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ អតីតអ្នកចរចាអាមេរិក-អ៊ីរ៉ង់ និយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែពន្លឿនការចរចាជាមួយទីក្រុងតេអេរ៉ង់

2026/07/03 09:58:48 am
​អ្នកវិភាគ៖ អាមេរិកគួរតែផ្តល់អាទិភាពដល់ការបើកឡើងវិញច្រកសមុទ្រ Hormuz និងបន្ថយភាពតានតឹងក្នុងកិច្ចចរចាជាមួយអ៊ីរ៉ង់
2026/07/03 09:56:00 am
​[UPDATE] ថៃកំពុងបើកការស៊ើបអង្កេតមូលហេតុក្មេងអាយុ១១ឆ្នាំ បើករថយន្តបំបុកចូលក្បួនព្រះពុទ្ធសាសនាសម្លាប់ព្រះសង្ឃ៩អង្គ
2026/07/03 09:52:40 am
​អ៊ីរ៉ង់ព្រមាននាវាដឹកប្រេងឱ្យប្រើប្រាស់ផ្លូវដែលត្រូវបានអនុម័តក្នុងច្រកសមុទ្រ Hormuz ពុំនោះនឹងប្រឈមការឆ្លើយតបដោយកម្លាំង
2026/07/03 08:46:16 am
​អ៊ុយក្រែនអំពាវនាវជាបន្ទាន់ដល់សម្ព័ន្ធមិត្តជិត ៤០ សម្រាប់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្សជិត៣០នាក់
2026/07/03 08:28:32 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am