អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ក្នុង​បញ្ជី​បេតិកភណ្ឌ ចុងសប្ដាហ៍នេះ

2026/07/03 10:45:49 am        111

ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៩ ​នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយ​មាន​អត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការ​ចុះ​ឈ្មោះត្រូ​វបានបិទ ខណៈតួរលេខអត្តពលិក ដែលបានចុះឈ្មោះ​តាមរយៈ​ការ​ជូន​ដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍ និងដៃគូពាក់ព័ន្ធ សម្រាប់កម្មវិធីជិះកង់កញ្ចប់ខ្សែទស្សនកិច្ចចម្ងាយ ៣០​គីឡូ​ម៉ែត្រ ​មានអ្នកចុះឈ្មោះប្រមាណ ៦០០នាក់ មកពី ៤ប្រទេស រួមមានអាល្លឺម៉ង់ អាហ្សេរី ទុយណេស៊ី ​និងកម្ពុជា។

ចំណែកអត្តពលិក ត្រៀមចូលរួមរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ គឺមានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់នាក់ មកពី ១៧ប្រភេទ ដូចជាបារាំង អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ចិន ហុងកុង ញូហ្សឺលែន វៀតណាម ហ្វីលីពីន ស្រីលង្កា ឈឺលី ហូឡង់ ជប៉ុន មីយ៉ាន់ម៉ា អ៊ុយក្រែន និងម្ចាស់ផ្ទះកម្ពុជា។

បែបនេះក្ដី ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការរៀបចំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកំពង់ធំ នៅតែបើកជំហរ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ទាំងការចូលរួមផ្ទាល់ និងការអបអរសាទរតាមដងផ្លូវ ដ្បិតការចូលរួមសកម្មភាពកីឡានេះ មិនត្រឹមបានលើកកម្ពស់សុខភាពសាធារណៈ តែក៏ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ដ៏មានសារៈសំខាន់នេះផងដែរ។

គួរដឹងថា នេះជាលើកដំបូង ដែលក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍កីឡាធំៗព្រមគ្នា ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង។

ជាមួយព្រឹត្តិាករណ៍កីឡាទេសចរណ៍ដ៏ធំនេះ គ្រោងនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួម ។ ចំពោះកម្មវិធីជិះកង់ នាព្រឹកថ្ងៃទី៥ ខែកក្កដាចុងសប្ដាហ៍នេះ គឺត្រូវចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅសហគមន៍លក់ក្រឡាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មុនបញ្ចប់នៅប្រាសាទសំបូរព្រៃគុក ព្រមទាំងកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក លើកលែងការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលត្រូវរៀបចំកម្មវិធីរត់នៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្ដង៕ អត្ថបទ លី ឈុនឡា



 

 

អត្ថបទដែលទាក់ទង

ការវិលត្រឡប់របស់កុងហ្គោនៅ World Cup រំឭកអនុស្សាវរីយ៍ឆ្នាំ១៩៧៤ និងស្ដារមោទនភាពជាតិឡើងវិញ
2026/07/03 12:27:39 pm        1
សហព័ន្ធគុនខ្មែរ កោះប្រជុំសាលាគុន និងក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច ឆ្លើយតបសន្ទុះរីកចម្រើន
2026/07/03 12:13:53 pm        1
ហាត់១ បាន ២ សម្រាប់គ្រូ និងសិស្សក្លិបគុនខ្មែរដូនតា ក្រោយបញ្ចប់ការហ្វឹកហាត់​ជាមួយអ្នក​ជំនាញ​ឃីកបុកស៊ីងអន្ដរជាតិ
2026/07/03 11:58:29 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា

2026/07/03 01:11:30 pm
​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm
​អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
2026/07/03 12:57:07 pm
​អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
2026/07/03 12:39:13 pm
​សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់
2026/07/03 12:33:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am