សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជំនាន់ទី១២ ចុះទស្សនកិច្ចសិក្សា​ទៅកាន់​អង្គភាពផ្តល់សេវាសាធារណៈគំរូ ចំនួន ៤ទីតាំងផ្សេងគ្នា

2026/07/03 11:14:05 am        150

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តី​ក្រមកា​រ​ជំនាន់​ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់អង្គភាពផ្តល់​សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួន ៤ទីតាំងផ្សេងគ្នា បន្ទាប់ពីបញ្ចប់មុខវិជ្ជា «ឧត្តមភាពមន្រ្តី»។

ក្នុងដំណើរទស្សនកិច្ចនេះ សាលាភូមិន្ទរដ្ឋបាល បានបែងចែកសិស្សមន្ត្រីជា ៤ក្រុម និង ៤ទីតាំង រួមមាន៖ ក្រុមទី១.សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន ៤៨នាក់ ចុះទៅសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង, ក្រុមទី២.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី១ ចំនួន ៦០នាក់ បានចុះទៅវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ, ក្រុមទី៣.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី២ ចំនួន ៦០នាក់ បានចុះទៅសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុមទី៤.សិស្សមន្រ្តីក្រមការជំនាន់ទី១២ ក្រុមទី៣ ចំនួន ៨៥នាក់ បានចុះទៅមន្ទីរពេទ្យតេជោសែនកោះធំ ខេត្តកណ្តាល។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណង៖ (១)សិក្សាប្រកបដោយភាពជាក់ស្តែងនិយម ដោយសិស្សមន្រ្តីទទួលបានស្តាប់នូវគោលគំនិតឧត្តមភាពមន្រ្តីរាជការ, (២)ផ្លាស់ប្តូរគោលគំនិត និងឥរិយាបថមន្រ្តីរាជការ និងដកស្រង់បទពិសោធន៍ដោយផ្ទាល់នៅតាម អ.ផ.ស. ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារ និងអត្ថន័យពិតប្រាកដអំពីឧត្តមភាពមន្រ្តីរាជការ និង (៣)ជួបសម្ភាសផ្ទាល់ជាមួយអង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីឈ្វេងយល់អំពីដំណើការពង្រឹងឧត្តមភាពសេវាសាធារណៈ រហូតដល់ទទួលបានជ័យលាភី និងទទួលស្គាល់ជាកម្រិតថ្នាក់ជាតិ (អ.ផ.ស.) គំរូ។

ក្រោយពីបានបញ្ចប់ការចុះទស្សនកិច្ចសិក្សា សិស្សមន្រ្តីទាំង ៤ក្រុម បានជួបប្រជុំបូកសរុបលទ្ធផល ដោយរៀបចំនូវបទបង្ហាញចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជាធាតុចូលដ៏សំខាន់ស្របតាមគោលបំណងនៃមុខវិជ្ជា «ឧត្តមភាពមន្ត្រី» និងទស្សនកិច្ចសិក្សាដែលសាលាភូមិន្ទរដ្ឋបាល បានរៀបចំ។

សូមជម្រាបថា មុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ត្រូវបានបញ្ចូលក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ​ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ដូចអ្វីដែល ឯកឧត្តមធ្លាប់បានលើកឡើងថា "ឧត្តមភាពមន្ត្រីរាជការ សំដៅលើសមត្ថភាព ឆន្ទៈ មនសិការ សុចរិតភាព និងឧត្តមគតិល្អរបស់មន្ត្រីរាជការ ដែលយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយទៅជាមន្ត្រី និងការរៀបចំឥរិយាបថឱ្យក្លាយទៅជាមន្ត្រីគំរូ ដើម្បីបម្រើផលប្រយោជន៍ដល់អង្គភាព ស្ថាប័នសាធារណៈ និងសង្គតិភាព ជាពិសេសការផ្សារភ្ជាប់ឧត្តមគតិរបស់មន្ត្រី និងទស្សនៈសង្គមជាតិ និងក្នុងគោលដៅលើកកម្ពស់វិបុលភាពសង្គម។ ភាពចាំបាច់ដែលត្រូវបញ្ចូលមុខវិជ្ជា ឧត្តមភាពមន្ត្រីរាជការ ឬឥរិយាបថ លក្ខណៈសម្បត្តិជាមន្ត្រីរាជការ ក្នុងការតម្កល់ទុកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបងនេះ មានក្នុងខ្លួនមន្ត្រីរាជការគ្រប់រូប។"

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
2026/07/03 01:11:30 pm        1
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm        1
អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
2026/07/03 12:57:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា

2026/07/03 01:11:30 pm
​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm
​អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
2026/07/03 12:57:07 pm
​អង្គការWFP៖ ភាពអត់ឃ្លាននៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ឈានដល់កម្រិតអាក្រក់បំផុត
2026/07/03 12:39:13 pm
​សារព័ត៌មានរដ្ឋស៊ីរី៖ ការផ្ទុះនៅហាងកាហ្វេក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់
2026/07/03 12:33:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am