ជើង​ហោះហើរ​របស់​កង​កម្លាំង​ទ័ពអាកាស Dover ផ្តល់​ក្តី​សង្ឃឹម​ដល់​អ៊ុយ​ក្រែ​ន​

2022/04/30 06:29:33 pm        2.6 K

​សហរដ្ឋអាមេរិក៖ ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ជំរុញ​សភា​សម្រាប់​ទឹក​ប្រាក់​ចំនួន ៣៣​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ទប់ទល់​ជាមួយ​រុស្ស៊ី ល្បឿន​នៃ​ការ​ដឹក​ជញ្ជូន​យ៉ាង​លឿន​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Dover នៅ​រដ្ឋ Delaware បាន​បន្ត​។​

​កាលពី​ថ្ងៃ​សុក្រ យន្តហោះ C-17 ចេញពី​មូលដ្ឋាន​ទ័ពអាកាស MaGuire ក្នុង​រដ្ឋ New Jersey បាន​ផ្ទុក​ដោយ​ការ​ដឹកជញ្ជូន​កាំភ្លើង​ធំ​បាញ់​មី​ស៊ី​ល និង​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន​ សំដៅ​ឆ្ពោះ​ទៅ​ប្រទេស​ប៉ូឡូញក្នុង​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​លោក Bary Flack មេបញ្ជាការ​ក្រុម​ថែទាំ​ទី​៤៣៦ របស់​កងទ័ពអាកាស​បាន​និយាយ​ថា មូលដ្ឋាន ទ័ព​អាកាស Dover កំពុង​ឆ្លើយតប​ទៅ​នឹង​អាទិភាព​របស់​ប្រធានាធិបតី ​ក្នុង​ការ​គាំទ្រ​អឺរ៉ុប​ខាងកើត និង​ប្រទេស​អ៊ុយ​ក្រែ​ន​។

កញ្ចប់​ថវិកា​ថ្មី​របស់​លោក Biden មានការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិប្រមាណ ២០​ពាន់​លានដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់ ហើយ ៨.៥​ពាន់​លានដុល្លារ​ដើម្បី​ទុក​ឲ្យ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ផ្តល់​សេវាកម្ម​ផ្សេងៗ និង​ចំណាយ​លើ​ប្រាក់ខែ​។ មាន​ថវិកា​ចំនួន ៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​កម្មវិធី​ស្បៀង​អាហារ និង​មនុស្សធម៌​សកលរួម​ទាំង​ប្រាក់ ​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ដែល​បាន​ភៀសខ្លួន​ទៅកាន់​អាមេរិក និង​ជួយ​កសិករ​អាមេរិក​ឱ្យ​ដាំ​ស្រូវ​សាលី និង​ដំណាំ​ផ្សេងទៀតដើម្បីជំនួស​ស្បៀងអាហារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ដែល​អ៊ុយ​ក្រែ​ន​ផលិត​បានជា​ធម្មតា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm