ឯកឧត្តម ហេង រតនា អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំងអស់​ទប់ស្កាត់​ឱ្យបាន​រាល់ការ​បំពុល​សង្គម​នៅ​ក្នុង​មូលដ្ឋាន

2022/04/30 06:40:19 pm        989

កណ្ដាល៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងារចុះជួយស្រុកលើដែក ខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវតែទប់ស្កាត់ឲ្យបាននូវព័ត៌មានមិនពិតបំពុលសង្គមនៅក្នុងមូលដ្ឋាន និងហ៊ានតតាំងជាមួយនឹងការផ្សព្វផ្សាយណា ដែលវាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ ខណៈរដូវកាលការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ កាន់តែជិតឈានចូលមកដល់ ។

ថ្លែងឱកាសចុះ​សំណេះសំណាល​ជាមួយ​សមាជិកបក្ស ក្នុងឃុំកំពុងភ្នំ​ ស្រុកលើដែក នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ​ហេង រតនា ​មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល​នាពេលបច្ចុប្បន្ន ​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​គឺខិតខំខ្លាំងណាស់ ​ក្នុងអភិវឌ្ឍប្រទេសជាតិ ដើម្បី​បម្រើដល់ផលប្រយោជន៍របស់ប្រជាជន ។

ឯកឧត្តម បានបន្តថា ទន្ទឹមនឹងការខិតខំ​ប្រឹងប្រែង ​របស់រាជរដ្ឋាភិបាលនេះ ​ក៏មាន​ក្រុមពួក ឬអ្នក​នយោបាយ​មួយចំនួន​ តែងតែសន្យាខ្យល់ធ្វើនេះធ្វើនោះ ​នៅពេលពួកខ្លួនជាប់ឆ្នោត ដូច្នេះពលរដ្ឋ​សូមមានការប្រុងប្រយ័ត្ន ​ចំពោះពួកជនទាំងអស់នោះ​ ខណៈរដូវកាលនៃការឃោសនា និង​ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ ​ក៏កាន់តែជិតមដល់នោះ ។

ឯកឧត្តម ហេង រតនា បានបន្ថែមថា ក្នុងវិបត្តិនៃការរាលដាលជំងឺកូវីដ១៩ ​នៅលើពិភពលោកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ​បាន​ខិតខំខ្លាំងណាស់ ក្នុងការ​ស្វែងរកនូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ​ ឲ្យបានគ្រប់គ្នា ​និងកុំឲ្យវិបត្តិនៃជំងឺនេះ កាន់តែធ្ងន់ធ្ងរ​នៅកម្ពុជា។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ​សូមបន្តថែរក្សាសុខភាព និង​ចូលរួម​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩​ ដោយអ្នកចាក់វ៉ាក់សាំងរួចក៏កុំមានការធ្វេសប្រហែស បន្តអនុវត្តវិធានសុខាភិបាល ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសចុះជួបសំណេះសំណាល​ជាមួយសមាជិកបក្ស​នៅក្នុងឃុំកំពង់ភ្នំ​ផងដែរនោះ ​ឯកឧត្តម ហេង រតនា ក៏បានចុះជួបសំណេះសំណាល​ជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ​ លោកតាចាស់ៗ ដែលមកពិនិត្យ ​និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសំណាក់ក្រុម​គ្រូពេទ្យ ​ដែលស្ថិតនៅក្នុងឃុំព្រែកទម្លាប់៕ អត្ថបទ៖ សៅ យ៉ាម៉ង់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm