សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001

2026/07/03 01:00:58 pm        124

សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ តែងតែពន្យល់មូលហេតុនៃការ​សម្រេច​​ចិត្តរបស់កម្ពុជាប្រើប្រាស់ «យន្តការផ្សះផ្សារដោយបង្ខំ» (Compulsory Conciliation) ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ជាមួយ​ថៃ មូលហេតុគឺមកពីភាគីថៃ​បានដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នាឆ្នាំ ២០០១ (MoU 2001)។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានថ្លែង​បញ្ជាក់ពីការ​លើកលើង​របស់សម្ដេច​ធិបតីបែបនេះ ក្នុង​វេទិកា​សារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅ​មុខ​ជា​និច្ច​ទោះ​ជា​មាន​ឧបសគ្គ​ធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបានថ្លែង​ថា សារលិខិតផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ កាលពីកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងផ្ញើជូនជនរួមជាតិ អំពីការប្រកាស​ជា​ប្រវត្តិ​សាស្ត្រមួយស្តីពីការសម្រេចចិត្តរបស់កម្ពុជា​ក្នុងការ​ប្រើយន្តការ «ការផ្សះផ្សាដោយបង្ខំ» (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយ​បញ្ហា​​ដែនសមុទ្រជាមួយថៃ។ ឯកឧត្តមបន្តថា៖«ក្នុងន័យនេះ នៅ​ចំពោះមុខ​មេដឹកនាំបរទេស​កំពូលៗ សម្ដេច​ធិបតីតែងតែពន្យល់ពីមូលហេតុនៃសេចក្ដីសម្រេច​ចិត្ត​របស់កម្ពុជា​បែបនេះដោយមូលហេតុ គឺមកពីភាគីថៃ បានដក​ខ្លួន​ជាឯក​តោភា​គី​ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MoU 2001)»។

សូមជម្រាបថាតាមរយៈថ្លែងការណ៍របស់សម្តេចធិបតីអំពីការ​ប្រើប្រាស់​ «ការផ្សះផ្សាដោយបង្ខំ» ក្រោម អនុសញ្ញា UNCLOS ក្នុងគោលដៅរួមគឺ ការការពារអធិបតេយ្យភាពកម្ពុជា ដោយសន្តិវិធី និង​ច្បាប់អន្តរជាតិ, ដោយសម្ដេច​ធិបតី​បាន​ប្រកាស​ច្បាស់​ៗ​ថា​ «យើង​បាន​ឈាន​ជើង​មួយ​ជំហាន​នេះ គឺដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ សម្ដេច​ធិបតីបានពន្យល់ថា ការ​ប្រើប្រាស់​យន្តការ UNCLOS នេះ គឺជាមធ្យោបាយ​សន្តិវិធី​ដែល​រៀប​ចំ​ឡើង​ដើម្បីផ្ដល់សន្តិសុខកាន់តែប្រសើរក្នុងទំនាក់ទំនងអន្តរជាតិ និងទប់ស្កាត់ការ​រីក​រាល​ដាល​នៃ​ជម្លោះ៕

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
2026/07/03 01:11:30 pm        1
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm        1
អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
2026/07/03 12:57:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកគាំទ្រអាហ្សង់ទីនប្រារព្ធពិធី «Banderazo» នៅឆ្នេរសមុទ្រ Miami មុនការប្រកួត​ជាមួយ​កាប់វែរ

2026/07/03 02:07:04 pm
​អាហ្សង់ទីនត្រៀមខ្លួនរួចរាល់ មុនជួបកាបវែរវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026
2026/07/03 01:44:29 pm
​សម្តេចប្រធានរដ្ឋសភា៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា
2026/07/03 01:11:30 pm
​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
2026/07/03 01:00:58 pm
​អគ្គមេបញ្ជាការនៃកងទ័ពម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅសប្តាហ៍ក្រោយ
2026/07/03 12:57:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/02 09:43:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/02 07:23:37 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/02 10:33:42 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am