រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan បាននិយាយថា ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) តែងតែពិគ្រោះយោបល់ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) លើបញ្ហាក្នុងតំបន់។

លោកបានថ្លែងនៅលើទូរទស្សន៍ CNN Turkថា៖«ដូចដែលអ្នកបានដឹងហើយថា ប្រធានាធិបតីរបស់យើងតែងតែពិគ្រោះយោបល់ជាមួយលោក ពូទីន។ បើយើងក្រឡេកមើលតំបន់របស់យើង ជម្លោះកំពុងបន្តនៅក្នុងអាងសមុទ្រខ្មៅ ដែលមានសារៈសំខាន់សម្រាប់យើង។ តំបន់កូកាស ( Caucasus) គឺមានសារៈសំខាន់សម្រាប់យើង អាស៊ីកណ្តាល និងមជ្ឈិមបូព៌ា។ ហើយនៅក្នុងតំបន់ទាំងអស់នេះ ក៏ដូចជានៅអា ហ្វ្រិក និងលីប៊ី ទួរគីកំពុងបន្តគោលនយោបាយការបរទេស និងសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព»។
«ប្រសិនបើអ្នកមិនដឹងពីចេតនារបស់ភាគីម្ខាងទៀតទេ វានៅតែត្រូវធ្វើផែនការទាំងអស់ដោយផ្អែកលើសេណារីយ៉ូដ៏អាក្រក់បំផុត។ ការរៀបចំផែនការសេណារីយ៉ូដ៏អាក្រក់បំផុត បង្កើនការចំណាយ និងជំរុញអារម្មណ៍នៃអរិភាព។ សេណារីយ៉ូបែបនេះ មិនបានផ្តល់ប្រយោជន៍អ្វីដល់យើងទេ ដែលមានន័យថា ជម្លោះដែលមិនចាំបាច់កើតឡើង»៕
