អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំ​ឲ្យ​ធ្វើ​ការវាយប្រហារ មុនពិធីដង្ហែសពលោក Khamenei

2026/07/04 12:29:22 am        53

កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) មេបញ្ជាការយោធាអ៊ីរ៉ង់មួយ​រូប​ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កុំ​ឲ្យ​បើក​ការវាយប្រហារណាមួយ លើអ៊ីរ៉ង់ ខណៈដែលប្រទេស​នេះ​កំពុងរៀបចំពិធីបុណ្យសពផ្លូវ​រដ្ឋរបស់មេដឹកនាំកំពូល លោក​ Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស អំឡុង​ថ្ងៃដំបូងនៃសង្គ្រាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាន​ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya លោក Ali Abdollahi បានបញ្ជាក់​ថា៖ «យើងសូម​ព្រមានគូ​សត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យជៀសវាងនូវ​ការគណនាខុស ​ និងគិតអំពីការសងសឹកដ៏​ខ្លាំង​ក្លា​ដែលកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងធ្វើចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយលើ​ប្រទេសរបស់យើង»។

ពិធីដង្ហែសពលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ដោយ​មាន​ការបញ្ចុះសពរបស់លោក​នៅស្រុកកំណើតរបស់​លោក គឺ Mashhad ខណៈ​ពិធីបន្ថែមបានគ្រោងទុកធ្វើ​នៅទីក្រុង Qom និងប្រទេស​អ៊ីរ៉ាក់ នៅចន្លោះកាលបរិច្ឆេទទាំងនេះ។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានស្រដៀងគ្នានេះថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយ លើ​ប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន បន្ទាប់ពីមានការអត្ថាធិប្បាយដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ថា មេដឹកនាំកំពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ត្រូវបាន «កំណត់​គោល​ដៅ​ធ្វើ​ឃាត​»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការ​មាន​វិធានការសន្តិសុខកាន់តែតឹងរ៉ឹង ក្នុងអំឡុងពេលពិធីបុណ្យសពនេះ​ ខណៈដែលប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ននឹ ងត្រូវបានអនុវត្តលើទីក្រុងជាច្រើន ក្នុង​នោះ​រួមទាំងទីក្រុងតេអេរ៉ង់ និង Mashhad ផង​ដែរ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm