មន្ត្រីអាមេរិក៖ លោក Trump ចង់ឱ្យបញ្ចប់​ «ការសម្លាប់ឥតហេតុផល​» នៅអ៊ុយក្រែន ​

2026/07/04 12:33:49 am        49

មន្ត្រីអាមេរិកមួយ​រូប​ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)ថា លោកប្រធានាធិបតី Donald Trump ចង់ឱ្យ​មាន​កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ «ការសម្លាប់ឥត​សមហេតុផល​» នៅប្រទេស​អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ី លើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។

ដើម្បីឆ្លើយតបទៅនឹងសំណួរមួយ អំពីការវាយប្រហាររបស់រុស្ស៊ី មន្ត្រីអាមេរិករូប​នេះ​បានប្រាប់សារព័ត៌មាន​ AFP ថា៖ «លោកប្រធានាធិបតី Trump មានចិត្តមនុស្សធម៌ ហើយចង់ឱ្យសង្គ្រាមនេះត្រូវ​បាន​បញ្ចប់ ដើម្បី​​ឲ្យ​ការសម្លាប់ឥតសម​ហេតុផល​លែងមាន​តទៅ​»។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា៖ «លោកប្រធានាធិបតី និងក្រុមរបស់លោក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកនៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុត យើងនឹងទទួលបានកិច្ចព្រមព្រៀងសន្តិភាព»។

គួរ​បញ្ជាក់ថា ទីក្រុងគីវ និងមូស្គូ សុទ្ធតែបានសន្យាយ៉ាង​ម៉ឺងម៉ាត់​ដូចគ្នា​ថា នឹងបើក​ការ​វាយប្រហារជាថ្មី នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំនេះ​ បន្ទាប់ពីមាន​ការបាញ់ស្រោច​ដ៏ធំពេញមួយយប់ ដែលបានបំផ្លាញអគារផ្ទះល្វែង នៅក្នុងរដ្ឋធានីរបស់​អ៊ុយក្រែន និងបានធ្វើ​ឲ្យ​មនុស្សរាប់ម៉ឺននាក់រត់ទៅកាន់ទីជម្រកសុវត្ថិភាព​។

មុនពេលលោកវិលត្រឡប់ទៅ​កាន់តំណែងវិញ កាលពីឆ្នាំមុន លោក Trump បាននិយាយថា លោកអាចដោះស្រាយសង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិ កក្នុងការសម្របសម្រួលឱ្យ​មាន​បទឈប់បាញ់ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ រហូតមកដល់ពេលនេះ មិន​ទួល​បានជោគជ័យ​ឡើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        146
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        187
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm