ប្រធានាធិបតីលីបង់ បញ្ជាក់​ថា នឹងមិនព្រម​បាត់បង់​ទឹកដី «សូម្បី ១អ៊ីញ» ទៅឱ្យអ៊ីស្រាអែលឡើយ​

2026/07/04 12:48:07 am        81

កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយ​ការពារការចរចាជាមួយអ៊ីស្រាអែល ដោយបាន​បញ្ជាក់​ថា វាមិនមែនជាការក្បត់ជាតិឡើយ​ ហើយលោកនឹងមិនព្រម​បាត់បង់​ «ទឹកដីរបស់​ប្រទេស​លីបង់សូម្បី​ ១អ៊ីញ»។ នេះបើយោងតាមការិយាល័យ​របស់​ប្រធានាធិបតី។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលនឹងនៅតែមាន​វត្តមានតាម​ទី​តាំង​ឈរជើង​នានា​ «រហូតដល់មានការជូនដំណឹងបន្ថែម» ជា​អ្វីដែលខ្លួនពិពណ៌នាថា ជា «តំបន់សន្តិសុខ» នៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា។

លីបង់បានចុះហត្ថលេខាកាលពីសប្តាហ៍មុន លើកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល ដោយមានគោលបំណងធានាសន្តិភាព រវាងប្រទេសទាំង២ ជាចំណាត់​ការ​មួយដែលត្រូវបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងពីហេសបូឡា ជាក្រុម​ប្រដាប់​​អាវុធ​ដែលគាំទ្រដោយអ៊ីរ៉ង់។

លោក Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាជាមួយអ៊ីស្រាអែលមិនមែនជា «ការក្បត់ជាតិទេ ប៉ុន្តែជាសង្គ្រាមការទូតដោយគ្មានការបង្ហូរឈាមដែលមិនចាំបាច់»។

ប្រធានាធិបតីលីបង់បានបញ្ជាក់​ថា ទីក្រុងបេរូតបានសម្រេចចិត្តចូលរួម ក្នុងកិច្ចចរចា «ដើម្បីធានាឲ្យមាន​ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន»។ ហើយ​លោក​បានប្រកាស ដោយសង្កត់ថ្ងន់​ថា «យើងនឹងមិនព្រម​បាត់បង់​ទឹកដីរបស់​ប្រទេស​លីបង់សូម្បីតែ ១អ៊ីញ»។

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះមើលឃើញថា កងទ័ពលីបង់នឹងបង្កើតសិទ្ធិអំណាច​របស់ខ្លួនបន្តិចម្តងៗ នៅ​ភាគខាងត្បូងនៃ​ប្រទេសលីបង់ នៅពេលដែលក្រុមហេសបូឡារំសាយ​អាវុធ ហើយ​អ៊ីស្រាអែលដកទ័ពចេញ ប៉ុន្តែមិនកំណត់ពេលវេលា សម្រាប់ដំណើរការនេះឡើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm