ចិនបង្កើនការព្រមានដល់ជប៉ុន និងហ្វីលីពីន ជុំវិញកិច្ចចរចាដែនសមុទ្រ

2026/07/04 12:51:12 am        64

​ចិនបានចេញការព្រមានផ្នែកច្បាប់ ប្រឆាំងនឹងជប៉ុន និងហ្វីលីពីន ជុំវិញកិច្ចចរចាព្រំដែនដែនសមុទ្រនាពេលខាងមុខរបស់ភាគីទាំង២ ជា​ការ​បង្កើនសម្ពាធលើសម្ព័ន្ធមិត្តសំខាន់​ៗ​ក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលប្រទេស​ទាំង​នេះ ព្យាយាមទប់ទល់នឹងឥទ្ធិពល​កងទ័ពជើងទឹករបស់​ទីក្រុងប៉េកាំង​។

ក្រសួងធនធានធម្មជាតិរបស់​ប្រទេស​ចិន បានបញ្ជាក់​ថា ការពិភាក្សាដែលបានគ្រោងទុកនោះ «បង្កើត​បាន​ជាវិធានការខុសច្បាប់អន្តរជាតិ» ខណៈដែលខ្លួនបានជំរុញឱ្យប្រទេសទាំង២ ចាប់ផ្តើមកិច្ចចរចាជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមឯកសារបកស្រាយ​ផ្នែកច្បាប់ដែលស្ថាប័ននេះ​បានចេញផ្សាយកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)។

ឯកសារដែលចេញដោយវិទ្យាស្ថានកិច្ចការដែនសមុទ្រចិនក្រោមក្រសួង បានលើកឡើង​ថា ការចរចាទាំងនេះ គឺខុសច្បាប់ ព្រោះវាត្រូវបានផ្តួចផ្តើមឡើង​ «ដោយគ្មានការពិគ្រោះយោបល់ជាមួយប្រទេសចិន»។ របាយការណ៍នេះ ក៏បានព្រមានផង​ដែរ​ដល់​មហាអំណាចខាងក្រៅឱ្យជៀសវាង «ហានិភ័យនយោបាយ» ក្នុង​ការជួយ ឬទទួលស្គាល់ដំណើរការ​កិច្ចចរចា។

ចំណាត់​ការ​នេះបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការសម្រេចចិត្ត​របស់ទីក្រុងម៉ានីល និងតូក្យូ ក្នុងការចាប់ផ្តើមកិច្ចចរចាព្រំដែនដែនសមុទ្រ ពាក់ព័ន្ធនឹងដែនទឹក នៅភាគខាងកើតកោះតៃវ៉ាន់​។ ក្រោយមក ចិនបានបញ្ជូននាវាឆ្មាំសមុទ្រឱ្យល្បាតតំបន់នោះ ក៏ដូចជានាវាសិក្សា​ស្រាវជ្រាវ​ ដើម្បីគូសផែនទីបាតសមុទ្រ។

ក្រៅពី​កិច្ច​​ចរចាដែល​បាន​គ្រោង​ទុក​ ពាក់​ព័ន្ធនឹង​ព្រំដែន​សមុទ្រ​នេះ ប៉ុន្មានខែថ្មីៗនេះ​ មេដឹកនាំរបស់​ជប៉ុន និងហ្វីលីពីន ក៏​បានលើកឡើងផង​ដែរថា ប្រទេសរបស់ពួកគេ ទំនងជានឹងត្រូវបាន​ទាញចូលទៅក្នុងជម្លោះណាមួយ ដែល​កើតមាន​លើ​កោះតៃវ៉ាន់ ជាការកត់សម្គាល់ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ ហើយ​ប្រទេសទាំង២ ក៏បានចាត់វិធានការ​ពង្រឹងទំនាក់ទំនងយោធា ដោយកាលពីខែឧសភា ព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងរបស់ភាគីទាំង២ និងបើកកិច្ចចរចាការពារជាតិជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm