រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស លោក Alexander Volfovich បានអំពាវនាវឲ្យប្រជាជនបេឡារុសជៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនរុស្ស៊ី បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងដែលធ្វើដំណើរពីទីក្រុងមីនស្ក៍ទៅកាន់ទីក្រុងអាណាប៉ា (Anapa)។

ទីភ្នាក់ងារសារព័ត៌មាន BelTA ដកស្រង់សម្តីរបស់លោកដែលបាននិយាយថា ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយម្តងហើយម្តងទៀតថា៖«ប្រជាជនបេឡារុស្សជាទីស្រឡាញ់ សូមជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសទៅកាន់តំបន់ព្រំដែន។ ជនរួមជាតិជាទីស្រឡាញ់ សូមជៀសវាងការធ្វើដំណើរនៅថ្ងៃនេះ។ អ្នកកំពុងធ្វើឲ្យខ្លួនអ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នក អ្នកដែលធ្វើដំណើរជាមួយអ្នកប្រឈមនឹងគ្រោះថ្នាក់។ គ្មាននរណាម្នាក់អាចធានាសុវត្ថិភាពរបស់អ្នកក្នុងការធ្វើដំណើរបែបនេះបានទេ រហូតដល់ប្រតិបត្តិការយោធាពិសេសត្រូវបានបញ្ចប់»។
លោក Volfovich បានកត់សម្គាល់ថា ការធ្វើដំណើរតាមរថយន្តក្រុង ត្រូវបានរៀបចំដោយប្រតិបត្តិករ ឯកជន។
លោកបានបន្ថែមថា៖«ពុំមានក្រុមហ៊ុនរថយន្តក្រុងទេសចរណ៍ណា អាចធានាសុវត្ថិភាពរបស់អ្នកបាន ទេ»៕
