អ្នកបើកបរ បានតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។
រូបភាពវីដេអូឃ្លីប ឃើញរថយន្តចតជាជួរយ៉ាងវែង រង់ចាំចាក់ប្រេង ខណៈផ្ទាំងតម្លៃប្រេងនៅតាមស្ថានីយមួយចំនួន លែងឃើញមានប្រភេទប្រេង ។
នៅស្ថានីយបិទមួយកន្លែង កញ្ចក់អេក្រង់ជូនដំណឹងដល់អតិថិជនថា ប្រតិបត្តិការត្រូវបានផ្អាក ដោយសារហេតុផលបច្ចេកទេស ។
កង្វះខាតប្រេង បានកើតមាន ស្របពេលការផ្គត់ផ្គង់ប្រេងនៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី រងសម្ពាធ ដោយវាបង្ហាញពីភាពតានតឹងនៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់ប្រទេសមួយនេះ ។
ទោះបីជាមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីយ៉ាងណាក្តី លោកប្រធានាធិបតី Vladimir Putin ហាក់ដូចជាមិនអើពើនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែននោះឡើយ លើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសលោក ៕

