នគរបាលរុស្ស៊ីចាប់ខ្លួនអ្នកលក់ប្រេងខុសច្បាប់ ស្របពេលជួបវិបត្តិប្រេងឥន្ធនៈ

2026/07/04 01:24:27 am        55

នគរបាលតំបន់ Krasnodar ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ីរាយការណ៍នៅថ្ងៃសុក្រនេះថា ពួកគេបានរារាំងគម្រោងជួញដូរប្រេងឥន្ធនៈ ជាមួយនឹងការចាប់ខ្លួនអ្នកលក់ប្រេងសង្ស័យ ២នាក់ ដែលរៀបគម្រោងលក់សាំងខុសច្បាប់ចំណុះ ១ពាន់លីត្រ ។

យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា ជនសង្ស័យបានទិញប្រេងនៅតំបន់ Rostov-on-Don ដោយមានគោលបំណងលក់ចេញវិញនៅតំបន់ជិតខាង Krasnodar ។ ពួកគេទាំង ២ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ សម្រាប់ការលក់ប្រេងខុសច្បាប់នេះ ។

ការវាយប្រហារយានដ្រូនអ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលឲ្យជួបកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងនៅទីក្រុងមូស្គូផងដែរ ។

នៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ អ្នកបើកបរបានតម្រង់ជួររង់ចាំចាក់ប្រេង នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។

ក្រុមមន្រ្តីតំបន់ Krasnodar និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា គេហដ្ឋានឯកជនជាច្រើនខ្នង និងបំពង់បង្ហូរឧស្ម័ន រងការខូចខាត ដោយសារការធ្លាក់បំណែកយានដ្រូន ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm