ប្រធានាធិបតិស្ដីទី​វ៉េណេស៊ុយអេឡា ការពារការឆ្លើយតបគ្រោះ​រញ្ជួយដី ក្រោយ​មាន​ការរិះគន់ជាច្រើនថ្ងៃ

2026/07/04 01:39:54 am        61

ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានបដិសេធការចោទប្រកាន់ ដែល​ថា រដ្ឋាភិបាលរបស់លោកស្រី បានឆ្លើយ​តប​យឺតពេក ចំពោះការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះរញ្ជួយដី ២លើក ជាហេតុការណ៍​ដែល​បានឆក់​យក​ជីវិត​មនុស្សយ៉ាង​ហោច​ណាស់​ជាង ២.០០០នាក់ហើយ​ បន្ទាប់ពីមានការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃ ចំពោះការប្រតិបត្តិ​ឆ្លើយ​តបជាផ្លូវការ។

ជនស៊ីវិលគ្រប់មជ្ឈដ្ឋាន​ ដែល​រួមមាន​អ្នកនៅ​រស់រានមានជីវិត សមាជិកគ្រួសារ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះបរទេស បានចុះទៅកាន់តំបន់គ្រោះមហន្តរាយ ជាពិសេសរដ្ឋ La Guaira ភាគខាងជើងដែលរងគ្រោះខ្លាំងបំផុត ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារកាល​ពី​ថ្ងៃទី២៤ ខែមិថុនា។

មនុស្សជាច្រើនដែលនាំ​គ្នា​ជីកកកាយតាមគំនរបាក់បែក រួមជាមួយអង្គការជំនួយអន្តរជាតិ និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព ដោយជំនួយនានា ដូចជាអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ត្រូវបានពន្យារពេល និងកង្វះខាតគ្រឿងចក្រធុនធ្ងន់ជាបន្តបន្ទាប់ ដើម្បីកាយ​យក​កម្ទេចកម្ទី​ អំឡុងប្រតិបត្តិការស្វែងរកដែលកំពុងបន្ត។

អំឡុង​សន្និសីទសារព័ត៌មាន លោកស្រី Rodriguez បានលើក​ឡើងថា៖ «វាគឺ​ជាសោកនាដកម្មដោយសារ​គ្រោះ​ធម្មជាតិ ក្នុងទំហំ​ដែលយើងមិនធ្លាប់ស្រមៃដល់ទាល់តែសោះ​​ ទោះបីជាយើងដឹងថា ព្រឹត្តិការណ៍រញ្ជួយដីអាចកើតឡើងនៅក្នុងប្រទេសរបស់យើងក៏ដោយ។ យើងមិនបានរង់ចាំ ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះ​ទេ។ យើងបានចាត់វិធានការ​ភ្លាមៗ»។

លោកស្រីបានបន្ត​ថា មន្ត្រីចំនួន ៤.០០០នាក់ ត្រូវបានដាក់ពង្រាយភ្លាមៗ ដោយបង្កើន​ដល់ ១៤.០០០នាក់នៅថ្ងៃបន្ទាប់ ហើយបន្ទាប់មកម្តងទៀតដល់តួលេខបច្ចុប្បន្ន ១៩.០០០នាក់។ ហើយ​លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីក៏បានចេញផង​ដែរ​នូវ​ក្រឹត្យគ្រាអាសន្ន​ ដើម្បីឲ្យ​ដំណើរការ​នីតិវិធី​បន្ទាន់​។

លោកស្រី Rodriguez បានបន្ថែម​ថា៖ «យើងបានធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិ​អំណាចរបស់យើង ហើយយើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិ​អំណាចរបស់យើង និងច្រើនជាងនេះ។ ខ្ញុំត្រូវឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មួយចំនួន»៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm