ជប៉ុន និង​ឥណ្ឌូនេស៊ី​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរ​បញ្ឈប់​ឲ្យ​បាន​ឆាប់​ក្នុង​ដំណោះស្រាយ​សន្តិវិធី​

2022/04/30 12:42:23 pm        1.1 K

​ឥណ្ឌូនេស៊ី៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ទទូច​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គួរតែ​ត្រូវ​បាន​បញ្ឈប់​យ៉ាង​ឆាប់រហ័សជាមួយ​នឹង​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។

​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​ទី​ឈប់​ដំបូង​របស់​លោក ​Kishida ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៨​ថ្ងៃទៅកាន់​អាស៊ីអាគ្នេយ៍ និង​អឺរ៉ុប ដែល​លោក​នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ថៃ អ៊ីតាលី និង​ចក្រភព​អង់គ្លេស។ លោក Kishida និងលោក Widodo បាន​ពិភាក្សា​អំពី​តួនាទី​របស់ប្រទេសឥណ្ឌូនេស៊ី​ ក្នុងនាម​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឈានមុខ​គេ​ចំនួន ២០ ឬ G-20។​ ​លោក Widodo បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​បាន​អញ្ជើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​ប្រទេស G-20 នៅ​ខែវិច្ឆិកា​ឆ្នាំ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​បាលីប្រទេស​ឥណ្ឌូនេស៊ី​។​

លោក Widodo និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ចូល​រួម​កិច្ចប្រជុំ​កំពូល​នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយលោក Kishida នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយ​ថា ជប៉ុន​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​​ឥណ្ឌូនេស៊ី ក្នុង​ការ​ពង្រឹង​ការ​ការពារ​មហាសមុទ្រ​ដោយ​សេរី និង​បើកចំហ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1015
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        509
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        241

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm