អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា

2026/07/04 02:56:08 am        52


 ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ព្រមាន​ថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាមួយ នៅចន្លោះ​ខែកក្កដា និងខែកញ្ញា ដែលជំរុញឱ្យមានលទ្ធភាពមាន​អាកាសធាតុអាក្រក់ខ្លាំង​។

អង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់​ថា បាតុភូតអាកាសធាតុនេះ បានចាប់ផ្ដើម​រួចហើយ ហើយនឹងវិវត្ត​កាន់តែ​ខ្លាំង​យ៉ាងឆាប់រហ័ស ខណៈដែលទីភ្នាក់ងារ​នេះ​បានព្រមានប្រទេសនានាឱ្យត្រៀមខ្លួន សម្រាប់ផលប៉ះពាល់។ បាតុភូតអែលនីញ៉ូ​ធ្វើឱ្យសីតុណ្ហភាពផ្ទៃផែនដី នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគ​កណ្តាល និងភាគ​ខាងកើតក្តៅជាង​មុន​ ដែលនាំមកនូវការប្រែប្រួលទូទាំងពិភពលោក ទាំង​ខ្យល់ សម្ពាធ និងលំនាំទឹក​ភ្លៀង។

ជាធម្មតា បាតុភូតនេះ​កើតឡើងរៀងរាល់ ពី ២ ទៅ ៧ឆ្នាំម្តង ហើយមានរយៈពេលប្រហែល ៩ ទៅ ១២ខែ។ ការធ្វើ​បច្ចុប្បន្ន​ភាព​អាកាសធាតុតាមរដូវសកលប្រចាំខែរបស់ WMO ចង្អុលបង្ហាញពី «ការវិវត្តយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍អែលនីញ៉ូ​ដ៏ខ្លាំងក្លា ក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា»។

ទីភ្នាក់ងាររបស់ UN មួយនេះ​ ចាត់ថ្នាក់ព្រឹត្តិការណ៍អែលនីញ៉ូជា​កម្រិត​ខ្សោយ មធ្យម ខ្លាំង ឬខ្លាំងណាស់​ ដែល​មានន័យថា វាត្រូវបានកំណត់ឱ្យឈានដល់កម្រិតខ្ពស់បំផុតទី៣ ក្នុងចំណោម ៤កម្រិត​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        134
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm