EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស

2026/07/04 03:35:18 am        61


សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនៅទីក្រុងដាម៉ាស ដែលបានបណ្ដាល​ឱ្យ​មនុស្សជាច្រើននាក់បាត់បង់ជីវិត​ និងធ្វើឱ្យអ្នកផ្សេង​ទៀត​រងរបួស ដោយពណ៌នាថា នេះគឺ​ជា «ការវាយប្រហារភេរវកម្ម» និងសម្តែងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Anouar El Anouni បាននិយាយថា ប្លុក «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការវាយប្រហារនៅហាងកាហ្វេមួយ កាលពីថ្ងៃព្រហស្បតិ៍។

លោក El Anouni បាន​បន្ត​ថា EU បានសម្តែងការអាណិតអាសូរចំពោះអ្នកដែលរងផលប៉ះពាល់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរនយោបាយដោយសន្តិវិធី និងបរិយាបន្ន​នៅក្នុងប្រទេសស៊ីរី ខណៈពេលដែលបដិសេធអំពើហិង្សាគ្រប់​ទម្រង់​។

លោកបានលើក​ឡើង​ថា៖ «EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រការផ្លាស់ប្តូរដោយសន្តិវិធី និងបរិយាបន្ន​ នៅក្នុងប្រទេសស៊ីរី ហើយ​បដិសេធអំពើហិង្សាគ្រប់ទម្រង់។ EU នឹងបន្តចូលរួមជាមួយរដ្ឋាភិបាលអន្តរកាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។

ការថ្កោលទោសទាំងនេះបានកើតឡើងបន្ទាប់ពីគ្រឿង​ផ្ទុះមួយ ត្រូវបានដាក់​បង្កប់​នៅខាងក្នុងហាងកាហ្វេមួយ នៅលើផ្លូវ Al-Nasr ជិតវិមានយុត្តិធម៌ បានផ្ទុះឡើងកាលពី​ព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍ Alikhbariah របស់ស៊ីរី។

ក្រសួងសុខាភិបាលស៊ីរីបានឱ្យដឹង​ថា មនុស្សយ៉ាងហោចណាស់ ៩នាក់ ត្រូវបានសម្លាប់ និង ២០​នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍​ផ្ទុះនេះ។ គ្មានក្រុមណាមួយចេញ​មក​អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ​នោះទេ ខណៈពេលដែលអាជ្ញាធរបានបើកការស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm