លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump

2026/07/04 03:44:54 am        54


នាថ្ងៃសុក្រ (ទី៣​ ខែកក្កដា ឆ្នាំ២០២៦) នៅពេលសួរអំពីប្រធានាធិបតីអាមេរិក Donald Trump ដែលហៅកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អាល្លឺម៉ង់ថា ជារឿង «មិនសម​ហេតុផល​​​» នោះ លោកអធិការបតី Friedrich Merz បានឆ្លើយ​ថា ប្រទេស​អាល្លឺម៉ង់មិនចាំបាច់គេចវេះ​ពីការនិយាយ អំពីកំណត់ត្រារបស់ខ្លួន ជុំវិញ​ការចំណាយលើវិស័យ​ការពារជាតិឡើយ​។

បញ្ហានៃការចំណាយលើវិស័យការពារជាតិ បានលេចឡើង​កាន់តែ​ធំទៅៗ​ ខណៈដែលមេដឹកនាំរបស់​អង្គការ​ណាតូ រៀបចំជួបជុំគ្នា នាសប្តាហ៍ក្រោយ នៅទីក្រុង Ankara របស់ប្រទេស​ទួរគី ជាទី​ក​ន្លែងដែលបណ្ដា​ប្រទេស​អឺរ៉ុបមានគោលបំណងទុកដោយឡែក​នូវ​​ជម្លោះជាមួយលោក Trump ជុំវិញ​បញ្ហា​អ៊ីរ៉ង់ និងកោះ​ Greenland ហើយបង្ហាញថា ពួកគេកំពុងបោះជំហានទៅមុខ ដើម្បីការពារទ្វីបនេះ។

លោក Merz បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ប្រទេសអាល្លឺម៉ង់កំពុងបង្កើនថវិកាការពារជាតិទ្វេដង ក្នុងរយៈពេល ៤ឆ្នាំ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យបំផុតដែលយើងធ្លាប់បានធ្វើ ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង។ ក្នុងន័យនេះ យើងគ្មានហេតុផល ដើម្បីគេចវេះពីនរណាម្នាក់ឡើយ»។

លោក​អធិកាបតី​ បានបន្ថែម​ថា៖ «យើងនឹងនិយាយរឿងនេះដោយរាបសារ​​ ហើយយើងកំពុងធ្វើដូច្នេះ ក្នុងនាមជារដ្ឋសមាជិកធំបំផុតរបស់សហភាពអឺរ៉ុប ដែលត្រូវ​ទទួលខុសត្រូវនៅក្នុងទ្វីបអឺរ៉ុប»។

លោក Trump បានប្រើប្រាស់​បណ្ដាញ​សង្គម​ Truth Social ដើម្បីរិះគន់កំណត់ត្រាចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្តណាតូ នៅសប្តាហ៍នេះ។ ការ​បង្ហោះសារ​មួយ​ បាន​លើក​ឡើង​ថា «វាជារឿងមិនសមហេតុផល​សោះ ដែលសហរដ្ឋអាមេរិកបន្តដើរលើ​ផ្លូវតែ​ម្ខាងនេះ នៅពេលដែលទំនាក់ទំនងមិនមែន​ជា​អ្វី​ដែល​មានទៅមាន​មក»។ ហើយ​នៅក្នុងសារមួយទៀត លោកបានបញ្ជាក់​ថា ការចំណាយរបស់អាល្លឺម៉ង់ គឺ «ទាបច្រើន» រវាងឆ្នាំ ២០១៤-២០២៥ ជាងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដោយបន្ថែមថា «មិន​សម​ហេតុផល​» សោះឡើយ​​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm