កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​

2026/07/04 04:12:37 am        140

រាជធានីភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តចំនួន ១១៩នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៥ ក្នុងរាជធានីភ្នំពេញ។

​ថ្លែងក្នុងឱកាសបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់អំពីគោលបំណងចម្បងនៃកម្មវិធីនេះថា ជាការអនុវត្តជាក់ស្តែងស្របតាមសេចក្តីថ្លែងការណ៍យុវជន ក្នុងវេទិកាយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ កាលពីឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «សិក្ខាសាលានេះមិនត្រឹមតែបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពយុវជនលើការកសាងសន្តិភាព ការសន្ទនាអន្តរវប្បធម៌ និងការរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាក្នុងសង្គម»។

​ឯកឧត្តម យូ ឡាណា ក៏បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃ «សន្តិភាព» ជូនដល់យុវជនថា សន្តិភាពមានន័យទូលំទូលាយ៖ ក្នុងបរិបទចលនាអន្តរជាតិកាកបាទក្រហម វាមិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែជាដំណើរការសហប្រតិបត្តិការដែលផ្អែកលើការគោរពសិទ្ធិមនុស្ស សច្ចធម៌ និងសមធម៌។ ចំពោះទស្សនៈរដ្ឋបាល-នយោបាយ គឺការបែងចែករវាង «សន្តិភាពអវិជ្ជមាន» (ការគ្មានសង្គ្រាម) និង «សន្តិភាពវិជ្ជមាន» (យុត្តិធម៌សង្គម និងការអភិវឌ្ឍចីរភាព)។ លើសពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់យុវជនឱ្យស្វែងរក «សន្តិភាពផ្លូវចិត្ត» ដែលផ្តើមចេញពីចិត្តស្ងប់ និងការអនុវត្តគោលការណ៍អហិង្សា។

​ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ ក៏បានរំលឹកពីមេរៀនប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃសង្គ្រាមនៅកម្ពុជា ដែលបង្កការខូចខាតធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នក្រោមម្លប់សន្តិភាពនៃ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងត្រចះត្រចង់ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

​កម្មវិធីរយៈពេលកន្លះថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបំប្លែង «ការប្តេជ្ញាចិត្ត» ទៅជា «សកម្មភាពជាក់ស្តែង» ដែលក្នុងនោះយុវជនបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព៖ ការស្វែងយល់ពីច្បាប់មនុស្សធម៌៖ ការស្តាប់បទបង្ហាញស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងគោលការណ៍គ្រឹះទាំង ៧។ ការសម្តែងតួដោះស្រាយជម្លោះ៖ ការបែងចែកក្រុមដើម្បីដោះស្រាយស្ថានភាពជាក់ស្តែង ដូចជាវិវាទប្រដាប់អាវុធ, ការសង្គ្រោះទឹកជំនន់, ការដោះស្រាយជម្លោះពាក្យសម្តីក្នុងសហគមន៍ និងការសហការរវាងយុវជនក្នុងតំបន់។កិច្ចពិភាក្សាជាមួយវាគ្មិន៖ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកឆ្លងកាត់សង្គ្រាម ដើម្បីស្វែងយល់ពីផលប៉ះពាល់ និងវិធីសាស្ត្រកសាងសន្តិភាពប្រកបដោយចីរភាព។

​នៅចុងបញ្ចប់នៃកម្មវិធី យុវជនម្នាក់ៗបានសរសេរការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ហើយនាំគ្នាទៅបិទនៅលើ «ជញ្ជាំងសន្តិភាព» ដើម្បីបង្ហាញពីឆន្ទៈក្នុងការនាំយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត និងចូលរួមសកម្មភាពមនុស្សធម៌ក្នុងសហគមន៍សម្រាប់ឆ្នាំ២០២៦ និងពេលអនាគត។ សកម្មភាពនេះ គឺជាយន្តការមួយជួយឱ្យយុវជនកម្ពុជាបំពេញកាតព្វកិច្ចក្នុងតំបន់ ដើម្បីរួមគ្នាកសាងសហគមន៍មួយដែលមានភាពធន់ និរន្តរភាព និងសន្តិភាពពេញលេញ៕ 3/7/26

អត្ថបទ៖ សំ ងីម



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm