ក្រុមអធិការកិច្ច IAEA មិនទាន់ទទួលបានដំណើរការចូលទៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឡើយ

2026/07/04 07:59:28 pm        156

លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយនៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃសុក្រថា ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅមិនទាន់ទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់រោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឡើយទេ ទោះបីជាមានសំណើជាផ្លូវការដើម្បីបន្តការត្រួតពិនិត្យនៅរោងចក្រនោះក៏ដោយ។

លោក Grossi បាននិយាយថា ទីភ្នាក់ងារ បានស្នើសុំជាផ្លូវការដល់អាជ្ញាធរអ៊ីរ៉ង់ឱ្យអនុញ្ញាតឱ្យក្រុមពិនិត្យរបស់ខ្លួនត្រឡប់ទៅរោងចក្រនុយក្លេអ៊ែរជាថ្មីសម្រាប់ការងារផ្ទៀងផ្ទាត់ ប៉ុន្តែនៅពុំទាន់មានការអនុញ្ញាតណាមួយនៅឡើយរហូតមកដល់ពេលនេះ។ ទោះបីជាមានការរឹតត្បិតដំណើរការចូលទៅកាន់រោងចក្រក៏ដោយ លោកបាននិយាយថា ដោយផ្អែកលើ «ចំណាប់អារម្មណ៍ទូទៅ» របស់លោក សម្ភារៈនុយក្លេអ៊ែរដែលមានស្រាប់របស់អ៊ីរ៉ង់នៅតែស្ថិតនៅក្នុងទីតាំងទាំងនោះ ហើយទីភ្នាក់ងារ IAEA មានកំណត់ត្រាពេញលេញអំពីទីតាំងស្តុក និងបរិមាណស្តុក។

លោក Grossi បានបន្ថែមថា រូបភាពផ្កាយរណប និងឧបករណ៍ត្រួតពិនិត្យផ្សេងទៀតបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយផ្លូវចូលទៅកាន់ទីតាំងមួយចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ផ្តាច់។

កាលពីថ្ងៃទី២៤ ខែមិថុនា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកច្បាប់ និងកិច្ចការអន្តរជាតិរបស់អ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរ និងសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលត្រូវបានវាយប្រហារ អាចត្រូវបានពិនិត្យនិងពិភាក្សាតែនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងចុងក្រោយរវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ហើយបុរេលក្ខខណ្ឌ ភាគីសហរដ្ឋអាមេរិកត្រូវមានចំណាត់ការជាក់ស្តែងដើម្បីដកទណ្ឌកម្មទាំងអស់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm