អង្គការមួយរួមមានសមាសភាពមកពីប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ក្រោយ បានពង្រីកកិច្ចសន្យាជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា កំពុងរចនាយន្តហោះចម្បាំង។ កិច្ចសហការត្រីភាគី ត្រូវបានគេស្គាល់ថាជាកម្មវិធីអាកាសចរណ៍ប្រយុទ្ធសកល ហើយអង្គភាពដែលទទួលបន្ទុកគម្រោងនេះគឺអង្គការរដ្ឋាភិបាលអន្តរជាតិ GCAP ឬ GIGO។
GIGO និងក្រុមហ៊ុនបណ្តាក់ទុនរួម បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យាលើកទីពីរមានតម្លៃ ៤,៦ ពាន់លានផោន ឬប្រហែល ៦,១ ពាន់លានដុល្លារ គ្របដណ្តប់រយៈពេលរហូតដល់ចុងឆ្នាំ ២០២៧។ កិច្ចសន្យាលើកទីមួយបានផុតកំណត់កាលពីចុងខែមិថុនា។ មានការព្រួយបារម្ភថា ការលំបាកផ្នែកហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស អាចធ្វើឲ្យប៉ះពាល់ដល់កម្មវិធីផលិតនេះ។
ប៉ុន្តែកាលពីដើមសប្តាហ៍ ចក្រភពអង់គ្លេសបានប្រកាសផ្តល់មូលនិធិសម្រាប់កម្មវិធីជាផ្នែកមួយនៃផែនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន។ ប្រទេសទាំងបីមានគោលបំណងផលិតយន្តហោះចម្បាំងដែលអាចផលិតរួមជាមួយយានគ្មានមនុស្សបើក និងដំណើរការបានល្អជាងម៉ូឌែលទំនើបៗដែលមានស្រាប់។ ពួកគេមានគម្រោងដាក់ពង្រាយយន្តហោះដែលបានផលិតទាំងនោះនៅឆ្នាំ ២០៣៥។

