មន្ត្រីតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃសុក្រ បានសម្លាប់មនុស្សចំនួន ៦នាក់ ក្នុងតំបន់បីផ្សេងគ្នានៃប្រទេសអ៊ុយក្រែន។
ការវាយប្រហារជាង៥០លើកដោយយានដ្រូន កាំភ្លើងធំ និងការទម្លាក់គ្រាប់បែក បានសម្លាប់មនុស្សបីនាក់ នៅភាគអាគ្នេយ៍នៃតំបន់ Dnipropetrovsk រួមទាំងពីរទៀតនៅជិតទីក្រុង Nikopol ជាទីក្រុងមួយនៅច្រាំងទន្លេ Dnipro ទល់មុខរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី។
អភិបាលតំបន់លោក Oleksandr Hanzha បាននិយាយនៅលើបណ្តាញ Telegramថា មនុស្ស ១២ នាក់ បានរងរបួស។
អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov បាននិយាយថា មនុស្សពីរនាក់ ត្រូវបានសម្លាប់ និង ១៧នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារមួយនៅភាគឦសានលើទីក្រុង Zaporizhzhia ដែលជាគោលដៅនៃការវាយប្រហារដ៏សាហាវថ្មីៗនេះ៕

