កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក

2026/07/04 04:09:27 pm        172

កូនឈើប្រមាណមួយម៉ឺនដើមមានជាង២០ប្រភេទ ត្រូវបានប្រជាជនកម្ពុជា និងជប៉ុន បានរួមគ្នាដាក់ដាំនៅក្នុងសួនឧទ្យានធម្មជាតិអង្គរ អ៊ីអន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌពិភពលោក។ ពិធីដាំកូនឈើនេះ រៀបចំឡើងដោយ មូនិធិបរិស្ថានអ៊ីអន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងមានការចូលរួមពីជនជាតិខ្មែរ និងជប៉ុនប្រមាណ១០០០នាក់។

លោក ម៉ូតូយ៉ា អូកាដា ប្រធានមូលនិធិបរិស្ថានអ៊ីអន មានប្រសាសន៍ថា គម្រោងដាំកូនឈើនេះអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៥ ក្នុងគោលបំណងការពារបេតិកភណ្ឌពិភពលោក ពីផលប៉ះពាល់នៃខ្យល់ និងភ្លៀង ព្រមទាំងអភិរក្សជីវចម្រុះ។លោកថា ការដាំកូនឈើលើកទី១នៅឆ្នាំ២០២៥ មានអ្នកចូលរួមជាង៨០០នាក់ មកពីប្រទេសជប៉ុន និងកម្ពុជា និងលើកទី២ មានចំនួន១០,០០០ដើមនេះ មានអ្នកចូលរួមប្រមាណ១០០០នាក់។

លោកបន្ដថា មូលនិធិនេះ នឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថាន រួមទាំងសកម្មភាពដាំកូនឈើ ដើម្បីបន្តថែរក្សា បរិស្ថានធម្មជាតិដ៏សម្បូរបែប ដល់មនុស្សជំនាន់ក្រោយ។ ការដាំដើមឈើជាមួយអ្នកស្ម័គ្រចិត្តនេះ ក៏មាននៅតាមតំបន់ផ្សេងៗគ្នាទៀតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក រួមមាននៅប្រាសាទចៅស្រីវិបុល និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ព្រមទាំងនៅឧទ្យានព្រៃឈើក្នុងក្រុងសៀមរាប សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ និងនៅទីតាំងផ្សេងៗទៀត។ មូលនិធិបរិស្ថានអ៊ីអនដែលបានបង្កើតឡើងតាំងពី៣៦ឆ្នាំមុនផ្តោតលើការការពារបរិស្ថាន ដោយបានដាំកូនឈើលើសពី១២,៨៧ លានដើម នៅទូទាំងពិភពលោក ដើម្បីការពារបរិស្ថាន ស្ដារព្រៃឈើឡើងវិញ និងអភិរក្សជីវចម្រុះ ។ជាមួយគ្នានេះ មូលនិធិអ៊ីអន មានការគាំទ្រមណ្ឌល អវយវៈសិប្បនិម្មិត នៅខេត្តបាត់ដំបង ការផ្តល់សាលារៀន ១៥១ខ្នង ការបរិច្ចាគសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ និង យុទ្ធនាការយុទ្ធនាការទឹកស្អាត។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំកូនឈើលើកទី២នេះ ជាសក្ខីភាពបន្ថែមអំពីគំរូនៃ វិស័យឯកជនជាមួយស្ថាប័នរាជរដ្ឋាភិបាល ក្នុងការពង្រឹង និងពង្រីកផ្ទៃដីបៃតងរបស់រមណីយដ្ឋានអង្គរ ដែលឆ្លើយតបទាំងស្រុងទៅនឹងគោលការណ៍អាទិភាព នៃកិច្ចការអភិរក្សអង្គរ ដែលក្នុងនោះ ការបន្តដាំកូនឈើថ្មី ថែរក្សាព្រៃឈើចាស់ គឺជាអភិក្រមការងាររបស់យើងខ្ញុំ។ក្រៅពីការងារអភិរក្ស និងជួសជុលប្រាសាទបុរាណរាប់រយនៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព ការស្តារ និងលើកតម្លៃប្រព័ន្ធធារាសាស្ត្របុរាណ ធនធានធម្មជាតិ ដើម្បីជាអត្ថប្រយោជន៍ដល់ការអភិរក្សប្រាសាទបុរាណ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកផងដែរ។

លោកជំទាវបន្ថែមថា មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃបានប្រមាណ៣លានដើម ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការស្តារគម្របព្រៃឈើឡើងវិញ ជាមួយក្រុមហ៊ុន AEON កាលពីពេលកន្លងទៅ និងថ្ងៃនេះផងដែរ។ លោកជំទាវបានលើកថា នៅក្នុងតំបន់អង្គរនេះ ដើមឈើក្រៅពីតួនាទីក្នុងការទាក់ទាញទឹកភ្លៀង រក្សាប្រភពទឹកក្រោមដី ស្របឧស្ម័នកាបូនិចបំប្លែងចេញជាឧស្ម័នអុកស៊ីសែន និងផ្តល់ជាម្លប់ ជាប្រយោជន៍ សម្រាប់ប្រជាសហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើមឈើក៏បានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចការពារ ប្រាសាទបុរាណផងដែរ ដោយសារ ប្រាសាទបុរាណខ្មែរសាងសង់លើគ្រឹះដែលជាដីខ្សាច់ ត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សា និងបញ្ចូលទឹកក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលព័ទ្ធជុំវិញ ដើម្បីចិញ្ចឹមគ្រឹះប្រាសាទឱ្យមានសំណើម មានលំនឹង ចៀសវាង ការបាក់ដួលរលំ។ដើមឈើក៏ជួយជារនាំងការពារក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការរីករួមពុកផុយនៃថ្មប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ជាដើម។ ដើមឈើ និងផ្ទៃបៃតង គឺជាតម្លៃនៃទេសភាពវប្បធម៌ ជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់បានពីតម្លៃលេចធ្លោជាសកលរបស់អង្គរ៕

អត្ថបទដែលទាក់ទង

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm        1
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm        1
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
2026/07/04 04:19:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស

2026/07/04 05:36:39 pm
​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm
​អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
2026/07/04 04:57:11 pm
​ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
2026/07/04 04:54:42 pm
​ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
2026/07/04 04:39:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am