អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់

2026/07/04 04:19:57 pm        129

កំពង់ស្ពឺ៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការ​យក​ដី​ចំណី​ផ្លូវ​សាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គល គឺជាអំពើខុសច្បាប់ ដូចនេះអា​ជ្ញាធរ​ក្រុង​ស្រុក​​ គប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការ​ទប់​ស្កាត់​ដល់​សកម្មនេះ​នៅ​តា​មមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។

ការ​លើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះ​ជួប​និង​សំណេះសំ​ណាល​ជា​មួយ​ពលរដ្ឋ៦គ្រួសារ នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែល​ស្ម័គ្រ​ចិត្ត​រុះរើសំណង់សង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២៦។

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការតាំងលំនៅ តូបលក់ដូរ និង​សំណង់​អាជីវកម្ម​ផ្សេង​ៗ​លើ​ដីចំណី​ផ្លូវ​គឺ​ជា​អំពើរ​ខុស​ច្បាស់​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​មិន​គួរ​សាង​សង់​នោះ​ទេ ព្រោះការសង់លើដីចំណីផ្លូវវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពចរាចរណ៍ សណ្តាប់​ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។

ឯកឧត្តម​បាន​បន្ត​ថា​ ជាងនេះទៅទៀត គឺបានធ្វើឱ្យ​ផ្លូវ​ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ ​និងបង្កើនហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើង និងអ្នកបើកបរ។ បង្កើត​ឱ្យ​មាន​សំណង់​មិនរៀបរយ បាត់បង់សោភ័ណភាព បង្កការរាំងស្ទះដល់ប្រព័ន្ធលូទឹក និងជា​រឿយ​ៗ​បង្ក​ជា​ការចោលសំរាមពាសវាលពាសកាល ប៉ះពាល់ដល់អនាម័យនិងបរិស្ថាន។

ទន្ទឹមនោះ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការតាំងនៅនៃសំណង់មិនរៀបរយនេះដែរ ក៏​បាន​បង្កនូវផលប៉ះពាល់ដល់ការត្រៀមបម្រុងទុកសម្រាប់ការអភិវឌ្ឍ ឬជួស​ជុល​ផ្លូវ​នៅ​ពេល​អនាគត​ រារាំងដល់សកម្មភាព​របស់រដ្ឋបាល​ស្រុក​ក្នុង​ការ​កសាង​ផ្លូវ​ថ្នល់​ឬ​ដាក់​ប្រព័ន្ធ​លូ​ជា​ដើម​។ ក្នុង​ករណីដែលអាជ្ញាធរក្រុងស្រុកឬជំនាញពាក់ព័ន្ធសុំឱ្យមានការរុះរើ ហើយពលរដ្ឋ​មិន​ព្រម​និង​មាន​ទោស​តាមផ្លូវច្បាប់ទៀតផង។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ ក្នុងអង្គ​ខ្មៅ​នេះ​បាន​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ក្នុង​ការ​ចូល​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ដោយ​រុះ​រើ​សំណង់​ដែល​សង់​រំលោភលើដីចំណីផ្លូវជាច្រើនឆ្នាំចេញដោយឥតលក្ខខណ្ឌ ក្រោមហេតុផលរួមគ្នា​ដើម្បី​កំពង់ស្ពឺ​។

ក្នុងជំនួបនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាន​កោត​សរសើរ​ដល់​ទឹក​ចិត្ត​ប្រជា​ពលរ​ដ្ឋ​ទាំង​ ៦គ្រួសារខាងលើ និងបានអំពាវនាវបន្ថែមដល់ពលរដ្ឋដទៃផ្សេងទៀតដែលបាន​ និងកំពុង​រស់​នៅ ​តាំងតូបលក់ដូរនឹងអាជីវកម្មផ្សេងៗលើដីចំណីផ្លូវរបស់រដ្ឋ សូមបញ្ឈប់ជា​បន្ទាន់​និង​ត្រូវ​រុះ​រើ​ចេញ​ឱ្យអស់ ដើម្បីឱ្យផ្លូវមានភាពធំទូលាយ គ្មានការកកស្ទះ និងគ្មានគ្រោះថ្នាក់ច​រាចរ​ដែល​ផ្តើម​ចេញ​ពី​សំណង់ទាំងនោះ ។ ជាមួយ​នេះ អាជ្ញាធរក្រុងស្រុក​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ​ទៅដល់ពលរដ្ឋឱ្យពួកគាត់ស្ម័គ្រចិត្តក្នុងការរុះរើ ជៀសវាងការអនុវត្ត​ច្បាប់​ជាធរមាន​៕​អត្ថបទ៖ ​បាន ​សុខរិទ្ធិ​


អត្ថបទដែលទាក់ទង

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
2026/07/04 05:36:39 pm        1
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm        1
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
2026/07/04 04:19:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស

2026/07/04 05:36:39 pm
​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
2026/07/04 05:15:26 pm
​អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
2026/07/04 04:57:11 pm
​ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
2026/07/04 04:54:42 pm
​ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
2026/07/04 04:39:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/01 08:12:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/04 09:20:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/04 12:02:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/03 11:46:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am