កម្ពុជារំលេច​អំពីតួនាទីសំខាន់របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងការជំរុញរបៀបវារៈ២០៣០

2026/07/05 05:29:18 pm        125

ញូវយ៉ក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលមានគោលដៅច្បាស់ នៅក្នុង​កិច្ចសន្ទនាគោលនយោបាយរវាងក្រុមមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងក្រុមការងារអ.ស.ប. ស្តីពីការប្រើប្រាស់ភាពជាដៃគូឆ្ពោះទៅរកការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដែលត្រូវបានរៀបចំដោយស្ថានបេសកកម្មអចិន្រ្តៃយ៍ចិន នៅទីស្នាក់ការអ.ស.ប. ។

ដោយគូសបញ្ជាក់ពីការកើនឡើងនៃសារៈសំខាន់របស់ GDI ក្នុង​ខួបទី៥ឆ្នាំនៃការបង្កើតគំនិតផ្តួចផ្តើមនេះ, ឯកឧត្តមបានផ្តល់តម្លៃខ្ពស់ចំពោះ GDI ដែលមានគោលការណ៍ណែនាំដូចជាការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍, បរិយាបន្ន និងអភិក្រមផ្តោតលើប្រជាពលរដ្ឋ ហើយបាន​កត់សម្គាល់ថាគោលការណ៍ទាំងនេះស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម​ក៏បានលើកពីវិស័យអាទិភាពមួយចំនួនដែលកម្ពុជាមើលឃើញនូវសក្តានុពលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងការអភិវឌ្ឍជនបទ ការអភិវឌ្ឍជំនាញនៅក្នុងវិស័យបៃតងដែលកំពុងមានការកើនឡើង បរិវត្តកម្មឌីជីផល និងភាពធន់អាកាសធាតុផងដែរ។

ឯកឧត្តមបានបញ្ចប់សុន្ទរកថាជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយគ្រប់ដៃគូដើម្បីជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        6
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        26
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm